Connect with us

ព័ត៌មានជាតិ

មក​ដល់​ម៉ោង​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​គិត​ថា វិរុស​កូវីដ​ជា​ឆាក​ល្ខោន​​គេរៀបចំ​​ប្រឌិត​ឡើង

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រសួង​សុខាភិបាល បាន​សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​គិត​ថា វិរុស​កូវីដ​១៩ ជា​វិរុស​ឆាក​ល្ខោន​ត្រូវ​បាន​គេរៀបចំ​​ប្រឌិត​ឡើង។

លោក​ជំទាវ​មាន​ប្រសាសន៍​ថា ករណី​ជំងឺ​កូវីដ​​មិនមែន​កើត​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ វា​បាន​ឆ្លង​រាត​ត្បាត​ពេញ​សកលលោក។ គ្មាន​នរណា​យក​អាយុ​ជីវិត​មនុស្ស​មក​លេង​សើច​​រៀបចំ​ជា​ឆាក​ល្ខោន​នោះ​ឡើយ។ បង​ប្អូន​កុំ​មើលស្រាល និង​ជឿ​តាម​ការ​ឃោសនា​អកុសលទាំង​នោះ​ឲ្យ​សោះ ធ្វើ​ឲ្យ​ភ្លេច​ភ្លាំង អនុវត្ត​វិធានការ​ការពារ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​​វាយលុក​វិរុស​កូវីដ ១៩ កាន់តែ​សាហាវ រហូត​មក​ដល់​ពេល​នេះ​បាន​សម្លាប់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​អស់​ជា​ច្រើន​នាក់។

លោក​ជំទាវ​បន្ត​ថា ​លទ្ធភាព​​វាយ​លុក​កាន់​តែ​សាហាវ​នៃ​មេរោគ​នេះ ​មិន​អាច​មើលស្រាលបានទេ។ និយាយ​ម្តងហើយ​ម្តង​ទៀត ​គ្រប់គ្នា​ត្រូវ​តែ​ជ្រួតជ្រាប​ ត្រូវ​គិត​ពី​អាយុជីវិត​​ខ្លួន​ឯង និង​ក្រុម​គ្រួសារ បើ​មាន​ការ​បាត់បង់​អាយុជីវិត នឹង​មានការ​សោកស្តាយ​បែប​ណា​ខ្លះ។

លោក​ជំទាវ​បាន​លើក​ឡើង​ដូច្នេះ​ថា “បើ​បង​ប្អូន​មិន​គិត​ពី​អាយុ​ជីវិត​ខ្លួន​ឯង ក៏​ត្រូវ​គិត​ពី​អាយុ​ជីវិត​ក្រុម​គ្រួសារ កូន ប្រពន្ធ​ឪពុកម្តាយ និង​អ្នក​រស់នៅ​ជាមួយ​នោះ​ដែរ”។

ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ក្នុ​ខែ​មីនា វិរុស​កូវីដ ១៩ ​បាន​សម្លាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​អស់​ចំនួន ០៥ នាក់​។ លោក​ជំទាវ ឱម វណ្ណឌីន ទទូច​ពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​ហ្មត់ចត់​បំផុត ៣ កុំ ៣ ការពារ។ មុន​ចេញ​ពី​ផ្ទះ​ដូច​មាន​កណ្តឹង​រោទិ៍​ដាស់​តឿន​ត្រូវ​តែ​​ការពារ និង​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច។

គួរ​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​ដាក់​វិធានការ ៣ កុំ និង ៣ ការពារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

៣ កុំ មាន៖

១/ កុំ​ចូល​ទៅ​កន្លែង​បិទជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីន​ត្រជាក់ច្រើន​ពេក រក​កន្លែង​មាន​ខ្យល់​ចេញ​ចូល
២/ កុំ​ទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ
៣/ កុំ​ប៉ះពាល់​គ្នា ចាប់ដៃគ្នា កៀកស្មា​គ្នា និង​អោប​គ្នា​ជាដើម

៣ ការពារ​មាន៖

១/ ពាក់ម៉ាស
២/ លាងដៃ
៣/ រក្សា​គម្លាត​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (ចាប់​ពី ១ម៉ែត្រ​កន្លះ​ឡើងទៅ)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម