Connect with us

ព័ត៌មានជាតិ

បញ្ជាក់ទីតាំង​មួយចំនួន​តម្រូវឲ្យពាក់​ម៉ាស់ ​រក្សា​គម្លាត ដើម្បី​រួចផុត​ពី​ការពិន័យ

បានផុស

នៅ

ក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែមីនា ​បានប្រកាស​ផ្សព្វផ្សាយ​កពីទីតាំងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បើពុំនោះទេនឹងត្រូវទទួលរងពិន័យ។

បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់​ម៉ាស​រួមមាន​ បុគ្គល​ដែលមាន​វិជ្ជមាន​កូ​វី​-១៩ ក្នុងពេល​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​សុខាភិបាល ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេងទៀត​ និងបុគ្គល​ដែលមាន​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក លើកលែងតែ​បុគ្គល​នោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​តែឯង និង​មិន​ជួប​ផ្ទាល់​ជាមួយ​អ្នកដទៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះមាន អ្នកបើកបរ​យាន​គ្រប់​ប្រភេទ​ដែលជា​មធ្យោបាយ​ធ្វើដំណើរ​រួម ឬ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​បម្រើឱ្យ​សាធារណជន​ អ្នកដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​រួម ឬ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​បម្រើឲ្យ​សាធារណជន​ អ្នកផ្តល់​សេវា​ផ្ទាល់​ដល់​អតិថិជន រួមមាន បុគ្គលិក​ជួរមុខ​នៅតាម​សហគ្រាស ឬ​គ្រឹះស្ថាន ឬ​ទីតាំង​អាជីវកម្ម​នានា​ ព្រមទាំងមន្ត្រី និង​បុគ្គលិក​សុខាភិបាល​ អ្នកផ្តល់​សេវា​ព្យាបាល​ដោយ​ចលនា​ បុគ្គល​ដែល​បម្រើការ​នៅក្នុង​ភោជនីយដ្ឋាន បុគ្គលិក​ដែល​ផ្តល់​សេវា​ម៉ាស្សា ឬ​អាហារ​ដ្ឋា​ន បុគ្គលិក​ផ្ទះសំណាក់ ឬ​សណ្ឋាគារ បុគ្គលិក​ដែល​ផ្តល់​សេវា​ម៉ាស្សា កោស​ជប់ និង​បុគ្គល​ផ្សេងទៀត​ដែល​ផ្តល់​សេវា​ផ្ទាល់ជាដើម។


​ចំណែក​ទីតាំង​មួយចំនួន ដែល​ត្រូវ​រក្សា​គម្លាត​រួមមាន​ បុគ្គល​គ្រប់រូប​ដែល​កំពុង​ស្ថិតនៅ​ទីកន្លែង​ធ្វើការ​នៃ​សហគ្រាស ឬ​គ្រឹះស្ថាន​ឯកជន ទីតាំង​អាជីវកម្ម ឬ​ទីកន្លែង​សាធារណៈ​នានា ដែលមាន​មនុស្ស​ច្រើន ត្រូវមាន​កាតព្វកិច្ចរ​ក្សាគ​ម្លា​ត​សុវត្ថិភាព​បុគ្គល​។

ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវមាន​យ៉ាងតិច​១,៥០​ម៉ែត្រ ពី​បុគ្គល​ម្នាក់​ទៅ បុគ្គល​ម្នាក់ ហើយ​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវបាន​លើកលែង​ចំពោះ​ករណី ដូចជា ក្នុងចំណោម​បុគ្គល​នានា ដែល​រស់នៅ​ជាប្រចាំ​ក្នុង​លំនៅឋាន​ជាមួយគ្នា​ ក្នុងអំឡុងពេល​ធ្វើដំណើ​រ​តាម​មធ្យោបាយ​ធ្វើដំណើរ​ឯកជន សុវត្ថិភាព​បុគ្គល​មិនអាច​ធ្វើទៅបាន ក្នុង​កាលៈទេសៈ​ដែល​ការរក្សា​គម្លាត​, រវាង​ជនពិការ ចាស់ជរា ឬ​កុមារ ជាមួយនឹង​អ្នកមើល​ថែទាំ​ជន​ទាំងនេះ​,

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលមន្ត្រី និង​បុគ្គលិក​សុខាភិបាល​ដែល​កំពុងផ្តល់​សេវា​នៅតាម​គ្រឹះស្ថាន​សុខា ភិបាល​សាធារណៈ និង​ឯកជន ជាមួយនឹង​អ្នកជំងឺ ឬ​ជាមួយ​អ្នក​ដែល​មក​ទទួល​សេវា​សុខាភិបាល​ និងកូនកំលោះ និង​កូនក្រមុំ​ក្នុងពេល​អំឡុងពេល​ធ្វើ​កិច្ចសាសនា និង​ប្រពៃណី​នៃ​ពិធី​អា​ពា​ហ៏​ពិពាហ៍ ឬ​ពិធី​ភ្ជាប់ពាក្យ ដែល​ត្រូវបាន​អនុញ្ញាត​ស្របតាម​ការកំណត់​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​។

ក្នុងសេចក្តីប្រកាសថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម