Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌមានជ័យ​ នាំយកអំណោយ សម្ដេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូនគ្រួសារសពម្ដាយកញ្ញាស្រី ពីន ​

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ លោក ឌី រ័ត្ន​ខេមរុណ អភិបាលរង​ខណ្ឌមានជ័យ បាន​នាំ​យក​ថវិកាសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្ដម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារនៃ​សព លោកស្រី អ៊ី​ន ម៉ា​នី​តា ត្រូវជាម្ដាយ​របស់​កញ្ញា ស្រី ពីន ដែល​បានទទួល​មរណភាពដោយសារជំងឺ​កូ​វីដ​-១៩ ស្ថិតនៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី អ៉ីន ម៉ានីតា បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខ ណ្ឌមានជ័យ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ ជួយពិនិត្យថែទាំ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។

ក្នុងឱកាស​នោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយក ថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត។

លោកស្រី អ៊ី​ន ម៉ា​នី​តា បានទទួល​មរណៈភាព កាលពីវេលា​ម៉ោង៥និង​៤០នាទី​ព្រឹក នៅមន្ទីរេពេទ្យរុស្ស៊ី ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ជន្មាយុ​៦២​ឆ្នាំ៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម