Connect with us

ព័ត៌មានជាតិ

ក្នុងមួយថ្ងៃសមត្ថកិច្ចរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​៣ទីតាំងផ្សេងគ្នារាប់រយគ្រាប់

បានផុស

នៅ

តាម​របាយការណ៍​ដែល​កម្ពុ​ជាថ្មី​ទទួលបាន​ពី​សមត្ថកិច្ច​នៅ​ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹងថា ​គ្រាប់​យុទ្ធ​មិនទាន់​ផ្ទុះ​ដែល​បាន​ប្រទះឃើញ​នៅលើ​ទីតាំង​ទី​១​ គឺ​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែមីនា​នេះ​នៅ​ចំណុច​វត្ត​បុរាណ​និវេសន៍​(​ហៅ​វត្ត​គាស់​ក្រឡ​)​ ស្ថិតក្នុង​ភូមិ​មុខ​វត្ត ​ឃុំ​គាស់ក្រឡ ​ស្រុក​គាស់ក្រឡ​ខណៈ​ដែល​ព្រះសង្ឃ​គង់​ក្នុង​វត្ត​បាន​ជីក​កាយ​ដី​ដើម្បី​ដាក់លូ​ធ្វើ​បង្គន់​អនាម័យ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​(PKF)​ចំនួន​១៦​កេះ​ស្មើនឹង​៤០០០​គ្រាប់​(​ផលិត​នៅ​ប្រទេស​ឣាមេ​រិច​)​។

​តាម​ការ​ពិ​និ​ត្យ​ជាក់ស្តែង​គ្រាប់​ទាំងនោះ​ឣា​ចក​ប់​ក្នុងសម័យសង្គ្រៀមលន់នល់​ ហើយ​ខូចគុណភាព​ប្រហែល​៩០%​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនា​ញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែល​បន្តថា គ្រាប់​យុទ្ធ​ភណ្ឌ​ដែល​ប្រទះឃើញ​លើ​ទី​តាំងទី​២​នៅ​ព្រឹក​ថ្ងៃ​ដដែល ​នៅវេលា​ម៉ោង​៨:០០​នាទីមាន​ចំនួន​២៩​គ្រាប់​ខណៈ​ដែលមាន​ប្រជាកសិករ​ជា​ម្ចាស់​ស្រែ​ឈ្មោះ​ រឿ​ម​ គង់​ ភេទ​ប្រុស​អាយុ​៤២​ឆ្មាំ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ក​ន្ទឺ១​ ស្រុក​បាណន់​បានមក​រាយការណ៍​ឲ្យ​នគរបាល​ប៉ុស្តិ៍​ថា​បាន​ឃើញ​គ្រាប់​នៅក្នុង​ដំបូក​ក្នុង​ស្រែ​របស់ខ្លួន​។​ ក្រោយពី​កម្លាំង​ប៉ុស្តិ៍​បាន​ទៅ​ត្រួត​ពិ​និត្យ​ឃើញ​គ្រាប់​មាន​ចំនួន​២៩​គ្រាប់​ក្នុងនោះ​មាន​:​គ្រាប់​60mm១៩​គ្រាប់​,​គ្រាប់​DK82​ចំនួន​៤​គ្រាប់​,​គ្រាប់​80mm​ចំនួន​៤​គ្រាប់​,​គ្រាប់75mm​ចំនួន​០១​គ្រាប់​និង​គ្រាប់​B40​ចំនួន​០១​គ្រាប់​។​

ចំណែក​គ្រាប់​យុទ្ធ​ភណ្ឌ​ដែល​ប្រទះឃើញ​លើ​ទីតាំង​ទី​៣​ក្នុង​ថ្ងៃ​ដដែល​នៅវេលា​ម៉ោង​១០:០០​នាទី​បាន​ប្រទះឃើញ​ចំនួន​០៦​គ្រា​ប់​ខណៈ​ដែល​កំពុង​កាយ​ដី​ធ្វើ​ផ្លូវ​ក៏​ប្រទះឃើញ​ហើយ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ទឹម ស៊ី​ណាក់​ ប្រុស​អាយុ​៦៤​ឆ្នាំ​រស់នៅ​ចំណុច​ទួល​សង្កែ​បបួយ ​ស្ថិតនៅ​ភូមិ​កោះ​រាម​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទៅពិនិត្យ​ដើម្បី​យកមក​រក្សាទុក​បណ្តោះអាសន្ន​។​ ក្នុងនោះ​មានគ្រាប់​80mm០១​គ្រាប់​,​គ្រាប់​B40​ចំនួន​០១​គ្រាប់​,​គ្រាប់​ម៉ី​ន​69​ចំនួន​០១​គ្រាប់​,​គ្រាប់បែកដៃ​ចំនួន​០៣​គ្រាប់​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា ​បច្ចុប្បន្ន​គ្រាប់​យុទ្ធ​ភណ្ឌ​ស​រុប​ទាំង​៣​ទីតាំង​ក្នុងស្រុក​ទាំង​៣​ខាងលើ​មកដល់​ពេល​នេះ​សមត្ថកិច្ច​ទាំង​៣​ទីតាំង​បានប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​នៃ​អង្គភាព​CMAX​រួចរាល់​ហើយ​ដើម្បី​យកទៅ​រក្សាទុក​រងចាំ​ធ្វើការ​កម្ទេច​ចោល​នៅពេល​ក្រោយ​៕

សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម