ព័ត៌មានជាតិ
លោក ឌី រ័ត្នខេមរុណ ផ្តល់អាកុលជូនកងកម្លាំងប្រចាំការគោលដៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល និងផ្តល់អាល់កុលជូនដល់កងកម្លាំងដែលយាមប្រចាំការនៅគោលដៅទីបញ្ជាការស្រាល និងគោលដៅយាមប្រចាំការដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ។
នាឳកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៏ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកងកម្លាំង តែងតែនៅមុខគេជានិច្ច។

ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះ លោកអភិបាលរង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ រួមទាំងថ្នាក់ដឹកនាំខណ្ឌផងដែរ នេះជាការលើកទឹកចិត្តកងកម្លាំង ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។
ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមឲ្យកងកម្លាំងយើងបន្តពង្រឹងការពារសន្តិសុខ នៅគោលដៅចត្តាឡីស័កនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ និង ៣ការពារ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

លោក ឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះដើម្បី ជៀសវាងការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាបញ្ចប់ព្រឹត្តិការណ៍២០កុម្ភះខាងមុខនេះផងដែរ ។
ក្នុងនោះ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តល់អាល់កុលដល់ទីបញ្ជាការស្រាលដែលមានកម្លាំងអធិការ ចំនួន១កាន កម្លាំងអាវុធហត្ថខណ្ឌ១កាន កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន១កាន រួមទាំងកម្លាំងដែរយាមគោលដៅសង្កាត់ទាំង៧ក្នុងមួយសង្កាត់១កាន សរុបទាំងអស់១០កាន សម្រាប់យកប្រើប្រាស់ទប់ទល់និងជំងឺកូវីដ-១៩ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


