Connect with us

ព័ត៌មានជាតិ

តម្រូវការចំណីសត្វនៅប្រទេសកម្ពុជាកំពុងកើនឡើង

បានផុស

នៅ

យោងតាមក្រុមហ៊ុនផលិតចំណីសត្វ អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី តម្រូវការចំណីសត្វកំពុងមានការកើនឡើងនៅប្រទេសកម្ពុជា ដែលធ្វើឲ្យកំលាំងផលិតក្នុងឆ្នាំ២០២០របស់ក្រុមហ៊ុន កើនឡើង៣០% បើធៀបទៅឆ្នាំ២០១៩។ កំណើននេះនឹងនៅតែបន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមានអាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វមានជាអាទិ៍៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ។

របាយការណ៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹងថា យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន,ចំណីមាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន ៦៦ ៩៩៦តោន។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម