Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ រៀបចំបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋភូមិចំពុះក្អែក

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសំដែងក្ដីរីករាយ ក្រោយទទួលបានទឹកស្អាតរបស់រដ្ឋប្រើប្រាស់។

ភាពរីករាយនេះ គឺបន្ទាប់ពីអាជ្ញាធរខណ្ឌច្បារអំពៅ បានប្រកាសនៅក្នុងពិធីជួបជុំជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិចំពុះក្អែក ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ មានចំនួន១៤៣គ្រួសារ មូលហេតុ គឺដោយសារទីតាំងក្នុងភូមិ ពុំទាន់មានបណ្តាញភ្ជាប់ទៅ ខណៈប្រជាពលរដ្ឋទូទាំងសង្កាត់ព្រែកថ្មី មានទឹកស្អាតប្រើប្រាស់ ជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ឋទាំង១៤៣គ្រួសារ បានសំដែងនូវក្តីរីករាយ បន្ទាប់ពីទទួលបានទឹកស្អាតប្រើប្រាស់តាមខ្នងផ្ទះ ដែលពីមុនមក គឺប្រើប្រាស់ទឹកឯកជន ដែលមានតម្លៃខ្ពស់៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម