Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញចុះពិនិត្យទំនិញខូចគុណភាព ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ

បានផុស

នៅ

ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ និង​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា (​ក ប ប​)​ខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និងអាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វិច​ខ្ចប់​ស្រាប់ នៅតាម​បណ្ដា​ស្តង់​ដាក់តាំង​លក់​ក្នុង​ផ្សារ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល បាន​ឲ្យ​ដឹងថា សកម្មភាព​ការងារត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ​នៅតាមស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហាចំនួន១៩​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខ​ភាព​ប្រជាពលរដ្ឋ ។​

លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​មាន​សារធាតុ​គីមី​ដាក់​ក្នុងពពុះសណ្តែក​ចំនួន៥គីឡូក្រាម សារធាតុ​គីមី( Borax ) ហើយ​មន្ត្រី​ជំនាញ​យើង​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ ។​

លោក​បានឲ្យដឹង​បន្តថា ដោយសារ​កន្លងមក​ម​ន្ត្រី​ជំនាញ​យើង​បាន​ចុះ​អង្កេត​នៅតាម​ទីផ្សារ​ញឹក​ញាប់ ​ដូច្នេះ​អាជីវករ​មួយចំនួន​នៅ​ខេត្តស្វាយរៀង មានការ​យល់ដឹង​ខ្ពស់​ក្នុងការ​លក់ទំនិញ​គ្រប់​ប្រភេទ​គោរព​ទៅតាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ ​គឺ​ធ្វើយ៉ាងណា​កុំ​លក់ទំនិញ​ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស​ពពុះសណ្ដែក ដែលមាន​សារធាតុ​គីមី​ត្រូវ​បញ្ឈប់​លក់​ជា​បន្ទាន់​ព្រោះ​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ការទិញ​ទំនិញ ជាពិសេស​ស្លា​ដក់ និង​ទំនិញ​ហូបចុក​ប្រចាំថ្ងៃ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់​មុននឹង​ទិញ​យកទៅ​បរិភោគ​។​

សូមបញ្ជាក់ថា ​មន្ត្រី​ជំនាញ​សាខា​(​ក ប ប​) ក៏បាន​ចែក​ស្ទីក​គ័​រ​បិទ នៅតាម​ស្តង់​លក់ទំនិញ​មួយចំនួន​នៅ​ផ្សារ​ស្វាយជ្រំ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការលក់ទំនិញ​វិច​ខ្ចប់​ស្រាប់ និង​ផលប៉ះពាល់​នូវ​ទំនិញ​ដែល​ខូចគុណភាព​៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម