Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ម្នាក់បកស្រាយថា ក្រុមឈាម O មិនអាចការពារកូវីដ​បាននោះទេ

បានផុស

នៅ

មានព័ត៌មាន​មួយចំនួន​បាននិយាយថា​ប្រភេទ​ឈាម O អាច​ការពារ​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​បានទាប​ជាង​គេ ឬមិនងាយ​ឆ្លង ហើយ​ងាយស្រួល​ព្យាបាល​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​ការ​លើក​ឡើង​របស់​មហាជន​និង​បណ្ដាញ​ព័ត៌មាន ​ក៏​មិន​ទាន់​មាន​ក្រុម​គ្រូពេទ្យណា​មក​ពន្យល់​លំអិត​បាន​ឡើយ។ ដូច្នេះ​ហើយ​ទើប​មាន​មហាជន​​​មួយ​ចំនួនធំបាន​ជឿ​ងប់ងុល​ និង​ធ្វេសប្រហែល​មិន​ការពារ​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ដោយឡែក​កាល​ពី​ម្សិលមិញ​នេះ​មាន​គ្រូពេទ្យ​ម្នាក់​បាន​បាន​ពន្យល់​ពី​រឿងរ៉ាវ​របស់​ក្រុម​ឈាម​ប្រភេទ O ទៅ​នឹង​កូវីដ​ថា៖

“​ដោយសារ​តែ​ឃើញ​មាន​ការ​ចែករំលែក​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​រវាង​ក្រុម​ឈាម និង SARS-COV-2 ដោយ​មាន​ខ្លឹមសារ​ថា ” អ្នក​ដែល​មាន​ឈាម​ប្រភេទ O មិន​ងាយ​ឆ្លង ឬ​ងាយស្រួល​ព្យាបាល​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេងៗ “។

វា​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​មាន​ឈាម​ប្រភេទ O ដែល​ធ្វើ​ឲ្យ​គាត់​អាច​ធ្វេសប្រហែស ឬ​មិន​អនុវត្ត​វិធានការ ៣កុំ ៣ការពារ បាន​ខ្ជាប់ខ្ជួន​បង្ក​ឲ្យ​មាន​ការ​ចម្លង SARS-COV-2 កាន់​តែ​ខ្លាំង​ឡើងៗ។

សូម​រំលឹក​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ដោយសារ Covid-19 ចំនួន ៥នាក់ ក្នុង​ប្រទេស​របស់​យើង ក្នុង​នោះ​មាន÷

1. ឈាម​ប្រភេទ O Rh(+): 2 នាក់

2. ឈាម​ប្រភេទ A Rh(+): 2 នាក់

3. ឈាម​ប្រភេទ B Rh(+): 1នាក់

ដូច្នេះ​អាច​បញ្ជាក់​បាន​ថា ក្រុម​ឈាម​មិន​អាច​ការពារ Covid-19 បាន​នោះ​ទេ។ ឈាម​ប្រភេទ​ណា​ក៏​មាន​សារ:សំខាន់​សម្រាប់​ការដឹកនាំ oxygen (O2) និង Carbon dioxide (CO2)ដូចគ្នា។ សូម​កុំ​យល់​ច្រឡំ!!!

#សូម​អនុវត្ត​វិធានការ ៣កុំ ៣ការពារ ទាំងអស់​គ្នា​ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍២០កុម្ភ:​ឲ្យ​​បាន​ឆាប់​រហ័ស៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ប្រភព៖ Sun Chanrath

ចុចអាន៖ដំណឹងល្អ! ការចាក់វ៉ាក់សាំងកូវីដលើស្ត្រីមានផ្ទៃពោះនៅ អាមេរិក មិនមានផលប៉ះពាល់អាក្រក់ឡើយ

ចុចអាន៖អ្នកមានឈាមប្រភេទ​ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម