Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកល្វាឯមត្រៀមបើកភូមិវាលធំ ឃុំពាមឧកញ៉ាអុង ព្រមទាំងផ្សារ និងធនាគារ នៅឃុំកោះរះ

បានផុស

នៅ

ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ព្រមទាំងផ្សារ និងធនាគារ នៅឃុំកោះរះ នៅស្រុកល្វាឯម ខេត្តកណ្ដាល គ្រោងនឹងបើកដំណើរការឡើងវិញនៅរសៀលនេះ។ ការបើកភូមិដ្ឋានឡើងវិញនេះ គឺបន្ទាប់ពីបានបិទកាលពីដើមសប្ដាហ៍ទី២ ខែមីនានេះ ក្រោយរកឃើញពលរដ្ឋវិជ្ជមានវីរុសកូវីដ១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា រដ្ឋបាលស្រុកល្វាឯម នឹងអនុញ្ញាតឱ្យបើកដំណើរការជាប្រក្រតីឡើងវិញនូវទីតាំងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ផ្សារកោះរះលើ និងធនាគារស្ថាបនាសាខាស្រុកល្វាឯម ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ចាប់ពីថ្ងៃនេះតទៅ។

លោក កន សុខកាយមានប្រសាសន៍ថា៖ “ដោយលទ្ធផលសំណាកលើកទី២របស់ប្រជាពលរដ្ឋរស់នៅភូមិវាលធំ និងបុគ្គលិកធនគារស្ថាបនា គឺអវិជ្ជមានទាំងអស់គ្នា ដូចនេះទីតាំងខាងលើនឹងអនុញ្ញាតឱ្យបើកដំណើរការវិញ ក្រោយអធិបតីភាពរបស់ អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តនៅម៉ោង២រសៀលនេះ។”

លោក កន សុខកាយ មានប្រសាសន៍បញ្ជាក់ទៀតថា៖ “លទ្ធផលសំណាកប្រជាជនក្នុងភូមិវាលធំ ៨០៦នាក់ គឺអវិជ្ជមានទាំងអស់។ ក្នុងពិធីបើកឃុំវិញនោះក៏នឹងមានឧបត្ថម្ភ ប្រជាពលរដ្ឋក្នុងភូមិទាំង២៥០គ្រួសារ ដោយនឹងទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងម៉ាស និងអាល់កុលផងដែរ។”

លោក កន សុខកាយ បានឱ្យដឹងទៀតថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ចំនួន១២៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័កនៅមណ្ឌលក្នុងវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ហើយ ដោយនៅសល់ ២៧នាក់ទៀត។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្រោយលទ្ធផលធ្វើតេស្តសំណាកមាន វិជ្ជមានជំងឺកូវីដ-១៩។

កងកម្លាំងអាជ្ញាធរស្រុកល្វាឯម នៅថ្ងៃទី១០ ខែមីនា បានចុះហ៊ុំព័ទ្ធបិទភូមិវាលធំ ឃុំពាមឧក​ញ៉ា​អុង ដែលមានផ្ទះ ៣០០ ខ្នងក្នុងភូមិមានផ្ទុះជំងឺកូវីដ-១៩។ កងកម្លាំងចម្រុះ​បានធ្វើ​ការហ៊ុំព័ទ្ធ​មិន​ឲ្យអ្នកភូមិចេញក្រៅ ហើយបញ្ជូនគ្រូពេទ្យចុះយកសំណាក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម