Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖នគរបាលជាតិ៦នាក់ហើយបានឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

បានផុស

នៅ

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧មីនានេះថា គិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២១នេះមាននគរបាលជាតិចំនួន៦នាក់ហើយបានឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបន្តថា ក្នុងចំណោមនគរបាលជាតិមានវិជ្ជមានកូវីដ១៩ចំនួន៦នាក់នោះក្នុងនោះមាននគរបាលចំនួន២នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩គឺទី១ជាបុរសមាន អាយុ៥០ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១និងទី២ជាបុរសមានអាយុ៤៦ឆ្នាំបានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ចំណែកនគរបាលចំនួន៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលរហូតមកដល់ពេលនេះស្ថានភាពសុខភាពរបស់ពួកគេមានលក្ខណៈល្អប្រសើរហើយសង្ឃឹមថាពួកគាត់នឹងបានឆាប់ជាសះស្បើយពីជំងឺនាពេលឆាប់ៗនេះ។

សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញវិធានការមួយចំនួននិងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ក្នុងការពង្រឹងអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្រោយមានមន្ត្រីនគរបាលជាតិចំនួន ០២បានស្លាប់ដោយសារជំងឺកូវីដ១៩។

សម្តេចក្រឡាហោមបានសូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវជាចំបាច់ត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាអោយស្ថានភាពសង្គមមានភាពល្អប្រសើរឡើងវិញ៕

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤មីនានេះកម្ពុជាមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន១២៩៣នាក់នៃអ្នកឆ្លងសរុបចំនួន១៨១៧នាក់និងអ្នកជាសះស្បើយចំនួន១០៣៣នាក់និងអ្នកកំពុងសម្រាកពេទ្យចំនួន៧៧៧នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន៥នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម