Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្ដអគ្គិសនីឆេះរោងចក្រនៅ7NG ផ្អើលកម្មករទាំងព្រឹក​

បានផុស

នៅ

​កម្មករ​ធ្វើការក្នុងរោងចក្រខ្សែភ្លើង​ ឃ្យុ​ង​ ស៊ី​ង នៅតំបន់​សេដ្ឋកិច្ច​ពិសេស​(7NG) ផ្អើល​រត់ចែកជើងគ្នា​ទាំង​ព្រឹក បន្ទាប់​ពីមានអគ្គិភ័យឆាបឆេះចេញពីអគារផ្ទះបាយយ៉ាង​សន្ធោសន្ធៅ ដោយ​ករណីនេះ​បណ្ដាលឲ្យមានកម្មករម្នាក់រងរបួស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យនេះដែរ បានកើតឡើងនៅ​ព្រឹកថ្ងៃទី​២៤ ខែមីនា​ ឆ្នាំ​២០២១ វេលា​៨និង០០​នាទី ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​(7NG) ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។តាមរបាយការណ៍​សមត្ថកិច្ច​បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចេញ​រោង​បាយ​កម្មករ​ទំហ៊ំ​បណ្ដោយ​៨០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ និង​បណ្ដាលឲ្យមាន​កម្មករម្នាក់រងរបួស​ស្រាល ឈ្មោះ ភឹម រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ជា​កម្មករ​ផ្នែក​ជាង។

សម្ភារៈខូចខាតមាន ម៉ាស៊ីនភ្លើង​ធំ​ចំនួន១​គ្រឿង ម៉ាស៊ីន​ស្កេន​ក្រយ៉ៅ​ដៃ​១៥​គ្រឿង តុ​បាយ កៅអី កង្ហា​មួយចំនួន ។

របាយការណ៍​សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ​សមត្ថកិច្ចបាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យរបស់ស្រុក​ខ្សាច់​កណ្ដាល១​គ្រឿង​ និង​រថយន្ត​បន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​(7NG) ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៥​គីប ទើប​រលត់​ទាំងស្រុង។​​

សមត្ថកិច្ចបានសន្និដ្ឋាន​ថា ករណីអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែរ​រោង​បាយ ហើយ​បាន​ឆាបឆេះ​ផ្នែក​រោង​ម៉ាស៊ីន​រហូតដល់​រោង​បាយ តែ​មិន​ឆេះ​ដល់​កន្លែងធ្វើការ​របស់​កម្មករ​នោះទេ៕

អត្ថបទ ៖ សុខុម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម