Connect with us

ព័ត៌មានជាតិ

​អ្នកពាក់ព័ន្ធ​ដោលប្រយោល៦៨​នាក់​ ជាមួយ​ប្ដី​ប្រពន្ធ​ឆ្លង​កូវីដ នៅខេត្តកំពង់ឆ្នាំង កំពុង​យក​សំណាក​ទៅធ្វើ​តេស្ត​

បានផុស

នៅ

បន្ទាប់ពី​សង្ស័យ​មានការ​ចម្លង​កូ​វីដ​-១៩ ទៅលើ​ប្រជាពលរដ្ឋ​ជាច្រើន នៅក្នុង​មូលដ្ឋាន ដោយសារតែ​កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០២១ មាន​ប្រជាពលរដ្ឋ​២​នាក់​ប្ដី​ប្រពន្ធ​ជា​ម្ចាស់​ចម្ការ បានមកពី​ក្រុងភ្នំពេញ​មក​មើល​ចម្ការ​របស់​ពួកគេ ស្ថិតនៅ​ក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដែល​ពួកគេ​ទាំង​២ នាក់​មាន​ផ្ទុក មេរោគ​កូ​វីដ​-១៩ រួចទៅហើយ បាន​ចេញ​ចូលក្នុង​ផ្សារ​ពង្រ​ខាងលើនេះ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា កាល​ពី​ល្ងាច​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ខាងលើនេះ​កើតឡើង ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដោយបាន​កំណត់​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​អ្នក​កើត​កូ​វីដ​១៩ ចំនួន​១១​នាក់ ដែល​មកពី​៣ ស្រុក​ក្រុង ក្នុង​ខេត្ត​កំពង់ ឆ្នាំង គឺ​ស្រុក​រលារ​ប្អៀ​រ ស្រុក​បរិបូណ៍ និង​ក្រុង​កំពង់ឆ្នាំង​។​

​ដោយឡែក​អ្នកពាក់ព័ន្ធ​ទាំង​១១ នាក់​ខាងលើនេះ ក៏មាន​ក្រុមគ្រួសារ​ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល គឺ​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ក៏បាន​ប្រមូល​ពួកគាត់​ទាំងអស់​មក​យក​សំណាក​ទៅធ្វើ​តេស្ត​ផងដែរ ដូច្នេះ​ពេល​បិទ​បញ្ជី​ថ្ងៃ​ល្ងាច​សរុប​អ្នកពាក់ព័ន្ធ​ទាំងអស់​មាន​ចំនួន ៦៨​នាក់ ក្នុងនោះ​មាន​ស្រី​៣៤​នាក់ ដែល​សំណាក​ទាំងអស់​ ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ភ្នំពេញ ចំណែក​លទ្ធផល ត្រូវ​រង់ចាំ​ពី​១​ថ្ងៃ​ទៅ​២​ថ្ងៃ ទៅតាម​បរិមាណ​សំណាក​នៅ​ក្នុង​បា​ស្ទ័​រ ថា​តើ​មាន​ចំនួន​ច្រើន​ឬ​តិច​។​

​ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​២៣ ​ខែមីនា ឯកឧត្តម​ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ជា​ប្រធាន​គណៈកម្មការ​កូ​វីដ​ខេត្ត លោក​បាន​កោះប្រជុំ​ជា​បន្ទាន់ ដោយ​លោក​បានកំណត់​នៅ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ត្រូវតែ​បន្ត​តាមរក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ដើម្បី​យកមក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ម៉ត់ចត់​ល្អ ជៀសវាង​ការ​លួច​គេចវេះ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ត្រូវ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​មក​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់​ផងដែរ ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​

សូមចុចអាន៖ បិទផ្សារពង្រក្នុងខេត្តកំពង់ឆ្នាំ​ង ខណៈអ្នកពាក់ព័ន្ធ​បុគ្គល​ឆ្លង​កូវីដ កើន​​ឡើង​ដល់ ១១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម