Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​បោះបង្គោល​ព្រំ ​ដើម្បី​ធ្វើ​ច្រាំងទន្លេ​និង​ស្ថាបនា​ផ្លូវ​បាន​តាម​កំណត់​គ្មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ

បានផុស

នៅ

​ខ​ណៈពេលដែល​ក្រុមការងារ​និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចុះ​បោះបង្គោល​នៃ​គម្រោង​ស្ថាបនា​ច្រាំង​និង​ផ្លូវ​តាម​ដង​ទន្លេបាសាក់​ នា​ថ្ងៃទី​២៤ ​ខែមីនា​នេះ ​គឺមាន​ការសហការណ៍​ពី​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​គម្រោង​ដោយ​គ្មាន​ការជំទាស់​ឡើយ​។​ ព្រោះ​ពួកគាត់​ដឹងថា​ ជាការ​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីរាយការណ៍​ពី​លោក​ ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ការចុះ​បង្គោល​ដើម្បី​កំណត់​ទីតាំង​ធ្វើ​ច្រាំងទន្លេ​និង​ស្ថាបនា​ផ្លូវ​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ ក្នុង​ទឹកដី​សង្កាត់​ច្បារអំពៅ​ទី​២​រហូតដល់​តំបន់​អភិវឌ្ឍន៍​កោះនរា ​ស្ថិត​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ ​គឺ​ប្រព្រឹត្តិទៅ​បាន​ដោយ​រលូន​គ្មាន​ការជំទាស់​ពី​ប្រជាពលរដ្ឋ​ឡើយ​។​ ក្នុងនោះដែរ​បង្គោល​កំណត់​ភាគច្រើន​នៅក្នុង​ទឹក​។

​ទាក់ទិន​ទៅ​និង​បង្គោល​ដែល​បោះ​រួចរាល់​ហើយ​ គឺ​អាជ្ញាធរ​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ថែរក្សា​បង្គោល​ដែល​បាន​បោះ​រួច​។​ ករណី​បុគ្គល​ណាមួយ​បំពាន​ដក​ឬ​បំផ្លិចបំផ្លាញ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​និង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​៕

អត្ថបទ៖ ​ន​រា​

សូមចុចអាន៖ វត្តអារាមនៅខេត្តស្វាយរៀងចូលរួមវាយគង ជួង រគាំង និងទូងស្គរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម