Connect with us

ព័ត៌មានជាតិ

ភរិយាវេជ្ជបណ្ឌិតស្លាប់ ដោយ​សារ​ជំងឺកូវីដ១៩ ពេលនេះក៏រកឃើញ​​ឆ្លងដែរ​

បានផុស

នៅ

ស្រ្តីវ័យ​ចំណាស់ពីរ​នាក់ ម្នាក់ជាភរិយារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងស្ត្រីវ័យចំណាស់ម្នាក់ទៀតត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។

ក្រុមគ្រូពេទ្យបានរកឃើញមនុស្សពីរនាក់ ២នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ក្រោយប៉ះពាល់ ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួល មរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ដ្រីសុខាភិបាល ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ មានម្នាក់អាយុ៧៧ឆ្នាំ ត្រូវជាភរិយារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងម្នាក់ទៀត អាយុ៦៩ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

រហូតមកដល់ថ្ងៃនេះ ក្រុមគ្រូពេទ្យបានមកទទួលយកអ្នកជំងឺទាំងពីរនាក់នោះទៅព្យាបាល រួចហើយខណៈដែលនៅមានមនុស្សម្នាក់ទៀតដែលឧស្សាហ៍ចេញចូលផ្ទះរបស់លោក ស្ដើង ជា ដែលនៅផ្ទះក្បែរនោះត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តផងដែរ។

ក្នុងវ័យ​ ៧៥ ឆ្នាំ​លោកវេជ្ជបណ្ឌិត​ ស្តើង​ ជា បានទទួល​មរណៈភាពកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩៕

លោកវេជ្ជបណ្ឌិត ស្តើង​ ជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម