Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​នាំខ្លួន​ជនបរទេស​ម្នាក់ រឹងទទឹង​មិន​ព្រម​ផ្តល់​សំណាក តាម​ការ​ស្នើសុំ​របស់​គ្រូពេទ្យ​

បានផុស

នៅ

ភ្នំពេញ ៖ ​បុរស​ជនជាតិ​បរទេស​ម្នាក់ ដែល​ស្នាក់​នៅក្នុង​ខុន​ដូរ​មួយកន្លែង ស្ថិតនៅ ផ្លូវ​លេខ​10BT ភូមិ​សន្សំ​កុសល​5 សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ដោយមាន​ការជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ បាន​រឹងទទឹង មិន​ព្រម​ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក តាំងពីព្រឹក​រហូតដល់​ល្ងាច បើទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​នោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ចុះ​នាំខ្លួន​បាន​ហើយ​នៅ​ព្រលប់ៗ​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ការនាំ​ខ្លួន​ជនបរទេស​ខាងលើ​នោះ​ធ្វើឡើង​ដោយមាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ប្រចាំការ នៅ​សាលា​រាជធានី​ភ្នំពេញ បានចេញ​សហការ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ចុះទៅ​ដល់ទី​តាំង​ខុន​ដូ​ផ្ទាល់ និង​បាន​បង្ខំ​ឲ្យ​បុរស​ជនជាតិ​បរទេស​ម្នាក់​នោះ យល់ព្រម​ឡើង​រថយន្ត​ជាមួយ​ក្រុមគ្រូពេទ្យ ទៅកាន់​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដើម្បី​យក​សំណាក​តែម្តង​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម