ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនកងកម្លាំង និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃ ០៥ ខែមេសា ឆ្នាំ ២០២៥ លោក សំ រិទ្ធី និង លោកអ្នកឧកញ៉ា សេង ញ៉ក់ តំណាងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងទាំង ៤ អង្គភាព ដែលឈរជើងក្នុងខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមនាឱកាសនោះរួមមានឯកឧត្ដម ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្ដម អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងកងកម្លាំងសរុប ៤០០ នាក់។

ជាកិច្ចចាប់ផ្ដើម លោក ស៊ឹម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈអធិបតី កងកម្លាំងដែលមានវត្តមាននាឱកាសនោះ និងបានធ្វើការរាយការណ៍ខ្លីអំពីវឌ្ឍនភាព នៃខេត្តកំពង់ស្ពឺ។ លោក បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ជាពិសេសក្នុងថ្ងៃនេះផ្ទាល់ ឯកឧត្តម បានចាត់ក្រុមការងារ ដើម្បីជួបសំណេះសំណាល និងនាំយកនូវភេសជ្ជៈ និង ថវិកាមួយចំនួន ជូនដល់កងកម្លាំងទាំង ៤ អង្គភាព ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកក្នុងពេលខាងមុខនេះផងដែរ។

មានប្រសាសន៍ក្នុងអង្គពិធី លោកអ្នកឧកញ៉ា សេង ញ៉ក់ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះ កងកម្លាំងទាំងអស់ ដែលមានវត្តមាននៅទីនេះ។ នាឱកាសនោះ លោកអ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា ជំនួសមុខឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងខ្លួនអ្នកឧកញ៉ាផ្ទាល់ សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តរបស់កងកម្លាំងទាំងអស់ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការធានាការពារថែរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាជន។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ លោក សំ រិទ្ធី តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បាននាំយកនូវភេសជ្ជៈមួយចំនួនជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


