Connect with us

ព័ត៌មានជាតិ

សា​រ៉ា​យ សក្ខ​ណា ទទួលបាន​ការចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩​លើក​ទី​១​នៅ​ទឹកដី​សហរដ្ឋអាមេរិក

បានផុស

នៅ

​នេះ​អាច​ចាត់​ទុកថា​ ជា​តារា​ស្រី​ខ្មែរ​ដំបូង​គេ​ដែលមាន​ឱកាស​អាច​ចាក់​នូវ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១ ៩​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មហាអំណាច​សហរដ្ឋ​អាមេរិក ខណៈបច្ចុប្បន្ន សា​រ៉ា​យ ស​ក្ខណា កំពុងមាន​វត្ត​មានរ​ស់នៅ​ទីនោះ​ជាមួយ​ស្វាមី​និង​កូន​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកនាង សា​រ៉ា​យ ស​ក្ខណា បានលើកឡើង​ថា ​ថ្មីៗ​នេះ​នាង​បានទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ហើយ​នៅ​ទឹកដី​អាមេរិក​។ នេះ​គឺជា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើកទីមួយ​របស់នាង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​ធ្លាប់មាន​ប្រជាប្រិយភាព​រូបនេះ​បន្តថា ​ឥ​ឡូវ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​តែមាន​ការឆ្លង​ជំងឺ​នេះ​ច្រើន​ ដូច្នេះ​នាងក៏​សូម​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​មាន​សុខភាព​ល្អ​ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ជាពិសេស​បងៗ​ដែលមាន​ជំងឺ​នេះហើយ​សូម​ឲ្យ​ឆាប់​ជាសះស្បើយ​ហើយ​យើង​ចូលរួម​ប្រយ័ត្ន​ទាំងអស់គ្នា​ថែទាំ​សុខភាព​ទាំង​អស់​គ្នា​កុំ​ភ្លេច​ណា​ពាក់​ម៉ាស​ពេល​ទៅណា​មក​ណា​ហើយ​លាងដៃ​ឲ្យបាន​ញឹកញាប់​។​

គួរ​រំលឹក​ថា ​តារា​សម្តែង​ពូកែ​ខាង​លេង​ទឹកភ្នែក​អ្នកនា ង សា​រ៉ា​យ ស​ក្ខណា បន្ទាប់ពី​សាង​ស្នេហា​និង​រៀប​អាពាហ៍ពិពាហ៍​រួច ​នាង​ក៏បាន​សម្រេចចិត្ត​ផ្អាក​អា​ជីព​សិល្ប​:​ដោយ​ទៅ​រួមរស់​តាម​ស្វាមី​លើទឹក​ដី​ប្រ​ទេស​មហាអំណាច​សហរដ្ឋ​អាមេរិក​។​

ការរួមរស់​សាង​សុភមង្គល​ស្នេហា​រវាង សា​រ៉ា​យ សក្ខណា និង​ស្វាមី​អាណិកជន​ខ្មែរ​អាមេរិក​នោះ​គឺ​ពួកគេ​បាន​បង្កើតកូន​ដ៏​គួរ​ឲ្យ​ស្រលាញ់​ជា​ចំណងដៃ​អាពា​ហ៍​ពិពាហ៍​ផងដែរ​។​​ប៉ុន្តែ​យ៉ាងណាមិញ​អំឡុង​ដំណាក់​កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះដែរ​ គឺ​ពួកគេ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​ដោយ​សារ​ត្រូវ​នៅ​មួយកន្លែង​ដើម្បី​ការពារ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម