Connect with us

ព័ត៌មានជាតិ

បបួលគ្នាជិះម៉ូតូចេញឆក់សម្ភារៈ ត្រូវសមត្ថកិច្ចដេញចាប់ផ្អើលពេញក្រុង​

បានផុស

នៅ

យុវជនក្នុង​វ័យ​១៩​និង​២០​ឆ្នាំ​២​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ក្រោយ​ពេលដែល​ពួកគេ ជួបគ្នា​បង្កើត​គំនិត ឆក់ ហើយ​នៅពេល​ធ្វើ​សកម្មភាព​ឆក់ មិន​បាន​សម្រេច ក៏ត្រូវ​ប៉ូលីស​ដេញចាប់បាន ខណៈ​រត់គេចឆ្លង​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​។​

ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​នៅលើ​ផ្លូវ​២៣០ ក្រុមទី​០៤ ភូមិ​ទី​០២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ​ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ វេលា​១៩​និង​៥០​នាទី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ ទន់ ប្រុស​ពៅ ហៅ ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (អ្នក​ឆក់​)។​

ឈ្មោះ​ មួន ម៉េង ហៅ ម៉េង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​បន្ទប់​ជួល​លេខ​៤ ផ្លូវលំ សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ​។​

វត្ថុតាង​ចាប់យក​មាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃ​វ៉ែ​ង​1R-4250 ដែលមាន​លេខ​តួ និង ម៉ា​ស៊ិន​5725659 (​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ​ មួន ម៉េង ហៅ ម៉េង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​)

មន្ត្រីប៉ូលិស​ខណ្ឌទួលគោក​បានឲ្យដឹងថា នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១៧​និង​០០​នាទី ឈ្មោះ មួន ម៉េង ហៅ ម៉េង បាន​ទៅយក​ឈ្មោះ ទន់ ប្រុស​ពៅ ហៅ ពៅ នៅ​ចំណុច​សួន​CANADIA ដែល​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ក្នុង​គោលបំណង​ចេញ​ធ្វើ​សកម្មភាព​ឆក់​សម្ភារនៅក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ជិះ​តាមផ្លូវ​រហូតដល់​ចំណុច​ផ្លូវ​២៣០ ក្រុម​០៤ ភូមិ​០២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក៏បាន​ឃើញ​នារី​ម្នាក់​ជិះ​ម៉ាក Scoopy ពណ៌​ស ពុំ​ចាំ​ស៊េរី និង ស្លាក​លេខ មាន​ទុក​ទូរស័ព្ទ​ក្នុង​ហៅ​ប៉ៅ​ខៅ​ខាងមុខ ​ខាងឆ្វេង ខណ​:​នោះ​ជនសង្ស័យ​ឈ្មោះ មួន ម៉េង ហៅ ម៉េង ជា​អ្នកបើក​ម៉ូតូ​បាន​ជិះ​ទៅ​អែប​ខាងឆ្វេង​របស់​ម៉ូតូ​នារី​រងគ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ ទន់ ប្រុស​ពៅ ហៅ ពៅ ដែលជា​អ្នកជិះ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​ពី​ហៅ​ប៉ៅ​ខោ នារី​រងគ្រោះ​បានសម្រេច​ជិះ​រត់គេចខ្លួន​បាន​បន្តិច ក៏បាន​ជ្រុះ​ទូរស័ព្ទ​របស់​នារី​រងគ្រោះ​ហើយ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​រត់គេចខ្លួន​ហើយ​នារី​រងគ្រោះបាន​ស្រែកថា “​ចោរៗ​”ក៏​ត្រូវបាន​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ដេញតាម​រហូតដល់​ចំណុច​ផ្លូវ​ហាណូយ សង្កាត់ ឃ្មួញ ខណ្ឌ​សែន​សុខ ដេញចាប់បាន​នាំខ្លួន​ជនសង្ស័យ​យកមក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​និង​ឃាត់ខ្លួន​តែម្តង​។​

-​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​យក​ទឹកនោម​ជនសង្ស័យ​ទាំង​២​រូបនេះ​មក​ធ្វើ​តេ​ស្តិ៍​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជា​លទ្ធផល មាន​ភាព​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សារ​សួរ និង បញ្ជូន​សំណុំរឿង​ទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម