Connect with us

ព័ត៌មានជាតិ

បងថ្លៃ វី ឌី​ណែ​ត ស្ម័គ្រចិត្ត​ទៅ​មើលថែ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៧​ខែ ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

​មានការ​ចាប់អារម្មណ៍​ខ្លាំង​បន្ទាប់ពី​មានការ​ចែករំលែក​ថា​បុរស​ជា​បងថ្លៃ​របស់​តារា​ស្រី​កញ្ញា វី ឌីណែត បាន​ស្ម័គ្រចិត្ត​ចូលទៅក្នុង​បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ដើម្បី​មើលថែ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៧ខែ​ហើយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

បងស្រី​របស់​កញ្ញា វី ឌី​ណែ​ត ដែលមាន​ផ្ទៃពោះ​៧ខែ​ហើយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ​មានឈ្មោះ​ វី ឌី​ណា ខណៈបច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​មន្ទី​រពេទ្យ​។ ​យ៉ាងណាមិញ​បន្ទាប់ពី​អ្នកនាង វី ឌី​ណា បាន​ចូលទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ថ្ងៃនេះ​ក៏​មានការ​លើកឡើងថា​ ស្វាមី​នាង​បាន​ស្ម័គ្រចិត្ត​ចូលទៅ​មើលថែ​ភរិយា​និង​កូន​ក្នុង​ផ្ទៃ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ឈ្មោះថា​Medical news from Cambodia បាន​លើកឡើង​ថា​ សូម​សរសើរ​ទឹកចិត្ត​បងប្រុស ខ្លួន​មិនមាន​មេរោគ​កូ​វីដ​-19​ទេ​តែ​ស្ម័គ្រចិត្ត​ចូលទៅក្នុង​បន្ទប់​សម្រាក​ព្យាបាល​កូ​វីដ​ដើម្បី​មើលថែ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៧​ខែ​ហើយ​មាន វិជ្ជមាន មេរោគ​កូ​វីដ​១៩។​

ដោក​ឡែក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កមាន​ឈ្មោះថា Pich Kagnarith ដែល គេ​ដឹងថា​ជា​ស្វាមី​អ្នកនាង វី ឌី​ណា​ ក៏បាន​បង្ហោះ​ថា​សូម​ប៉ា​ម៉ាក់​បងប្អូន​ពូ​មីង​និង​មិត្តភ័ក្ដិ​ទាំងអស់​កុំ​បារម្ភ​ទោះ​មានរឿង​អ្វី​កើត​ឡើង​ក៏ដោយ​ខ្ញុំ​និង​យក​ម៉ាក់តាំ​តូច​ និង​តាំ​តូច​ចេញពី​ទីនេះ​ដោយ​សុវត្ថិភាព​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម