Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរីនៅតែមានកំណើនទោះស្ថិតក្រោមបរិបទកូវីដ១៩

បានផុស

នៅ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសសិង្ហបុរី នៅតែមានកំណើន និងមានស្ថិរភាពបើទោះបីជាស្ថិតក្នុងដំណាកកាលនៃការរីករាលដាលជំងឺកូវីដ១៩។

លោក កុយ គួង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានឲ្យដឹងថា ទំហំ​ណា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី មាន​ប្រមាណ​៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ វិស័យ​វិនិយោគ​នៅតែមាន​ការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង ប្រាប់បន្ទាប់ពីបញ្ចប់ជំនួបរវាង ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ជាមួយ​លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតថ្មី នៃ​ប្រទេស​សឹង្ហ​បុរី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ​។
​បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ភាគី​ទាំងពីរ​យល់ឃើញថា កម្ពុជា និង​សិង្ហ​បុរី​នៅមាន​សក្តានុពល​ជាច្រើន​ទៀត ដែល​ជំរុញ​អោយ​វិស័យ​ពាណិជ្ជកម្ម មានការ​កើនឡើង​បន្ថែមទៀត​។

ដូច្នេះ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា រិះរក​មធ្យោបាយ​យ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ មានការ​កើនឡើង​បន្ថែមទៀត​។​
​ដោយឡែក​វិស័យ​វិនិយោគ ក៏បាន​កើនឡើង​ផងដែរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២០ ខណៈដែល​ពិភពលោក​កំពុងតែ​ទទួលរង​ការវាយលុក​ដោយ​ជំងឺ​កូ​វីដ​១៩​នោះ ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ក៏បាន​កើនឡើង​ផងដែរ​។ ដោយ​ក្នុងនោះ នៅ​ឆ្នាំ​២០១៩ មាន​ប្រមាណ​ជាង​១០​លាន​ដុល្លារ​ប៉ុណ្ណោះ តែ​ចូល​មួយឆ្នាំ​២០២០ មាន​ប្រមាណ​ជិត​៤៨​លាន​ដុល្លារ​​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម