នាំខ្លួនពលករខ្មែរ១៩នាក់ឆ្លងចូលពីប្រទេសថៃយកទៅធ្វើចត្តាឡីស័ក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នាំខ្លួនពលករខ្មែរ១៩នាក់ឆ្លងចូលពីប្រទេសថៃយកទៅធ្វើចត្តាឡីស័ក​

បានផុស

នៅ

ពលករ​ខ្មែរ១៩​នាក់​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រករបៀង​ក្នុងស្រុក​សំពៅ​លូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំ​តំបន់​ព្រំដែនទទួល​យកទៅ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​គោលដៅ​ស្រុក​សំពៅ​លូន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដើម្បី​អនុវត្តតាម​វិធានការ​ផ្លូវច្បាប់​ពាក់ព័ន្ធ​និង​ការទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​កម្លាំង​ប៉ុស្តិ៍នគរបាល​ព្រំដែន​គីឡូ​លេខ​៩​សហការ​ជា​មួយ​កម្លាំងយោធា​វរ​សេនា​តូច​៥៣៣​រួមជាមួយ​កម្លាំងចម្រុះ​ជាច្រើន​ទៀត​នៅ​ព្រឹក​ថ្ងៃទី​២៥ ​ខែមីនា ​ឆ្នាំ​ន​២០២១​នេះ​បាន​ចុះ​នាំខ្លួន​ប្រជា​ពលរដ្ឋ​ជា​ពលករ​ខ្មែរ​ប្រុស​ស្រី​រួមទាំង​ក្មេង​ផងដែរ​សរុប​ចំនួន​១៩​នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ដោយ​ឆ្លងដែន​តាមផ្លូវ​កាត់ច្រករបៀង​ប្រុង​មិន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​។​

ប្រភព​ខាងលើ​បន្តថា​ ប្រជា​ពលករ​ទាំង​១៩​នាក់​ខាងលើ​ក្នុងនោះ​មាន​បុរស​ពេញវ័យ​ចំនួន​៥​នាក់​ស្ត្រី​ចំនួន​៥​នាក់​និង​ក្មេងប្រុស​ក្មេងស្រី​ចំនួន​៩​នាក់​ទៀត​។ ​អ្នក​ទាំងអស់គ្នា​បាន​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​ហើយ​ចូលមក​ទឹកដី​ប្រទេស​កំណើត​កាត់​តាម​ចំណុច​ភូមិ​សាស្ត្រ​ ភូមិ​រស្មី​ភូមិ​ស្ពាន​យោល​ក្នុង​ឃុំ​ជ្រៃ​សីមា​និង​កាត់​តាម​ភូមិសាស្ត្រ​ភូមិ​គីឡូ​លេខ​១៣​ក្នុង​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមថា ​ក្រោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​ពលករ​ទាំងអស់​កម្លាំង​ជំនាញ​បាន​សាកសួរ​ធ្វើ​និង​ធ្វើកំណត់ហេតុ​រួច​ណែនាំ​អប់រំ​និង​ឲ្យ​ផ្តឹត​មេដៃ​សន្យា​ឈប់​ប្រព្រឹត្ត​ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅកាន់​មណ្ឌល​ច​ត្តាឡី​ស័ក​អនុវត្តតាម​វិធាន​សុខា​ភិបាល​នៅ​អនុវិទ្យាល័យ​កូនភ្នំ​៣២​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៥ នាទី មុន

៦ ភូមិ​នៅ​ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធ​​ រកឃើញ​អ្នក​ឆ្លង​កូវីដ​ ០៩ នាក់

កូវីដ-១៩៤៥ នាទី មុន

ខេត្តកំពង់ធំ ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៦ នាក់​ទៀត មក​ពីភ្នំពេញនិងប៉ោយប៉ែត

ព័ត៌មានខ្លីៗ៤៩ នាទី មុន

សម្ដេចតេជោ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services