Connect with us

ព័ត៌មានជាតិ

ក្រុមជំនាញ ចុះអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើហានិភ័យខ្ពស់នៅភ្នំបាខែង

បានផុស

នៅ

ខេត្តសៀមរាប៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន២៥ដើមដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញភ្នំបាខែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឈើងាប់ដែលបានកាត់ដកហូតរួមមាន ដើមបពេញរាជ្យ១ដើម ផ្ញៀវ១ដើម ព្រីង១០០ស្រទាប់១ដើម ល្ងៀង៣ដើម រកា១ដើម ចំបក់១ដើម សិរមាន់១ដើម ជន្លូស២ដើម ក្រឡាញ់១ដើម និងឈើទាល១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះជាប់ផ្លូវដើរឡើងលើភ្នំ និងដុះក្បែរប្រាសាទ។

ចំណែកឯដើមឈើដែលបានកាត់ក្រីមែករួមមាន ដើមល្ងៀង៦ដើម ស្នួល៣ដើម ក្រឡាញ់១ដើម និងដើមយាង២ដើម ដែលមានមែកសាខាច្រើន ដុះបាំងទេសភាពសម្រាប់ការទស្សនាពីលើ​ភ្នំបាខែងទៅបារាយណ៍ខាងលិច និងទៅប្រាសាទអង្គរវត្ត៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម