Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម សម្រេច​យក​​សាលាខេត្ត សម្រាប់​ចាក់​វ៉ាក់​កូ​វីដ​-១៩ ជូន​អ្នកស្ម័គ្រចិត្ត ដោយ​ឥតគិតថ្លៃ​

បានផុស

នៅ

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បានសម្រេច​ជ្រើស​រើស​យក​ទីតាំង​សាលាខេត្ត សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​អ្នកស្ម័គ្រចិត្ត ដោយ​ឥតគិតថ្លៃ ការសម្រេច​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​អនុគណៈកម្មការ ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ ក្រោម​វត្តមាន​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុង​សេណា​រី​យ៉ូ​អនុគណៈកម្មការ ចំពោះ​កិច្ច​ខេត្តកំពង់ចាម ឲ្យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត សរុប​ជាង​៤០​ក្រុម ដើ​ម្បី​ត្រៀម​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​អ្នកស្ម័គ្រចិត្ត ក្នុង​ក្របខ័ណ្ឌ​ទូទាំង ខេត្តកំពង់ចាម ដោយមាន​ទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ក្រុមនិស្សិត​ពេទ្យ នៃ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ផងដែរ ។

​ឯកឧត្ដម អភិបាលខេត្ត បាន​អះអាងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ឲ្យ​យក​សណ្ឋាគារ​មេគង្គ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដោយឡែក​ពលករ​ចំណូលស្រុក និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែល​កំពុង​ធ្វើ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​សណ្ឋាគារ​មេគង្គ​នោះ ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​វិញ ។

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ បេ​ី​គ្មាន​ការសំខាន់​ទេ សូមកុំ​ចាក​ចេញពីផ្ទះ តែ​បើ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ គឺ​សូម​ពាក់​ម៉ាស និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស គឺ​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ ៣​ការពារ ៣​កុំ ដើ​ម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ​ដ៏​កាច​សាហាវ​នោះ​ផងដែរ ៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ព្រះរាជអាជ្ញា​ខេត្តកោះកុង ផ្តល់​ម៉ាស់ អាល់កុល ថវិកា និង​គ្រឿង​បរិភោគ​ជូនពន្ឋ​នាគារ​ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម