ព័ត៌មានជាតិ
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ១លាន ៣សែននាក់
លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានមកស្នាក់នៅ និងមកដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាមានចំនួន ១,៣០៦,៥៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៤៥៧៣ នាក់។

ក្នុងចំណោមភ្ញៀវទេសចរដែលបានមកទស្សនាខេត្តកំពតដែលរដ្ឋបាលខេត្តកំពតបានរៀបចំពិធីកំពតសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ តំបន់ត្រជាក់នៅរង្វង់មូលទុរេន បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានមកចូលរួមមានកម្សាន្តច្រើន។

បើយោងតាមរបាយការណ៍របស់លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក្នុងចំណោមបណ្ដាសហគមន៍ ក្រុង ស្រុកទូរទាំងខេត្តកំពត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកបានដឹកនាំកងកម្លាំង និងចង្អុលបង្ហាញតាមគោលដៅក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងកណ្ដាប់ធ្នាប់សុវត្ថិភាពទៅតាមគោលដៅបានបញ្ចៀសចរាចរណ៍មិនឲ្យមានការកកស្ទះនោះឡើយ ឬសភាពការណ៍ទូទៅនៅក្នុងខេត្តកំពតដោយមានលក្ខណៈល្អប្រសើរទូទាំងខេត្តផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ចរាចរណ៍២១ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម