Connect with us

ព័ត៌មានជាតិ

កែវ សុ​បញ្ញា តេស្ត​៣​លើក​លទ្ធផល​អវិជ្ជមាន​កូ​វីដ១៩​

បានផុស

នៅ

តារាចម្រៀង​ស្រី កែវ សុ​បញ្ញា បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ក្រោយ​លទ្ធផល​ធ្វើតេស្ត​៣​លើក​អវិជ្ជ​មាន​កូ​វីដ​-១៩​។ ​ប៉ុន្តែ​យ៉ាងណា​នាង​នៅតែ​បន្ត​ការពារ​ខ្លួន​ដោយ​មិន​ចេញ​ក្រៅ​ផ្ទះ​ទេ​។​

កញ្ញា កែវ សុ​បញ្ញា​ បាន​ឲ្យ​ដឹងថា​ ដោយសា​ទឹកដោះម្តាយ​ថ្លៃ អរគុណ គុណបុណ្យ​និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​តាម​ថែរក្សារ​កូនចៅ លទ្ធផល​ធ្វើតេស្ត​លើក​ទី​៣​ចុង​ក្រោយ​របស់នាងនោះ​គឺ​អវិជ្ជមាន (Negative)​។​បញ្ជា​ក់ថា នាងមិនមាន​មេរោគ​កូ​វីដ​-១៩​នោះទេ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​ស្រី​រូបនេះ​បន្តថា នាងឆ្លង​ផុត​ហើយ​អរ​គុណ​ណាស់​សម្រាប់​ការជូន​ពរ​ពី​បងប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ សូមមេត្តា​ការពារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ទាំងអស់គ្នា​ណា​តាម​ការណែនាំ​របស់​សម្តេច​ពុក ៣​កុំ ៣​ការពារ ។​ នាងនៅតែ​បន្តរ​នៅផ្ទះ​ដើម្បី​សុ​វត្ថ​ភាព​ក្រុមគ្រួសារ នឹង​ខ្លួនឯង កុំ​ភ្លេច ៣ កុំ ៣ ការពារ​ណា​បងប្អូន​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម