Connect with us

ព័ត៌មានជាតិ

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក Rui Li (Cambodia) Bank PLC

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក [Rui Li (Cambodia) Bank PLC] ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​” ក្រុមហ៊ុន យូ​ណាន ជី​ង​ចេង (Yunnan Jingcheng Group) បាន​បើកសម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច អគ្គ​មេ​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​កិត្តិយស​ចូលរួម និង​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​។ ពិធី​សម្ភោ​ធ​នេះ ក៏មាន​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​គណប្រតិភូ​រាជរដ្ឋាភិបាល លោក DONG LE CHENG ស្ថាបនិក​ក្រុមហ៊ុន យូ​ណាន ជី​ង​ចេង (Yunnan Jingcheng Group) និង​ភរិយា លោកស្រី​CHEN QIN, កញ្ញា DONG SHI JIA អគ្គនាយករង ក្រុមហ៊ុន យូ​ណាន ជី​ង​ចេង និង​ដៃគូ​អាជីវកម្ម​គ្រប់​មជ្ឈដ្ឋាន​ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ទស្សនវិស័យ​ដ៏​ភ្លឺស្វាង​រវាង​ចិន និង​កម្ពុជា ដែល​បន្ត​ជំរុញ​ផែនការ​សហប្រតិបត្តិកា​រលើ​គម្រោង​“ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ក្រុមហ៊ុន យូ​ណាន ជី​ង​ចេង បាន​ពង្រីក​វិសាលភាព​នៃ​ឧស្សាហកម្ម ក៏ដូចជា​អភិវឌ្ឍ​សក្តានុពល​របស់ខ្លួន ដោយ​កាលពី​ខែតុលា ឆ្នាំ​២០១៨ ក្រុមហ៊ុន​បានចាប់ផ្តើម​វិនិយោគ​បង្កើត​ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក ។ នៅ​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ​ដដែល ក្រុមហ៊ុន​បានទទួល​ការយល់ព្រម​ជា​គោលការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ស្ថាបនា​ទីតាំង​អាជីវកម្ម អភិវឌ្ឍ​ប្រពន្ធ​គ្រប់គ្រង​របស់​ធនាគារ ក៏ដូចជា​ទិញ​បរិក្ខារ​ឧបករណ៍ ព្រមទាំង​ជ្រើសរើស​បុគ្គលិក និង​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​។ ក្នុងអំឡុងពេល​នៃ​ការរៀប​ចំនេះ ក្រុមហ៊ុន​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង ទាំង​ការណែនាំ និង​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា​។ នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ធនាគារពាណិជ្ជ​កម្ម​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា​។

ទីស្នាក់ការ​កណ្តាល​រប​ស់ធ​នាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ២៩៦ មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប​ទីមួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភេទ​សេវាកម្ម​រួមមាន​ទទួល​ប្រាក់​បញ្ញើ​ជា​សាធារណៈ សេវា​ឥណទាន សេវា​ប្តូរ​រូបិយប័ណ្ណ សេវា​ទូទាត់ និង​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុងស្រុក និង​បរទេស​ជាដើម​។ ធនាគារ​ក៏​គ្រោង​នឹង​បើក​សាខា​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ​នា​ឆ្នាំក្រោយ​ផងដែរ​។ បច្ចុប្បន្ននេះ ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង (Core System)​ដែលមាន​ភាពជឿនលឿន​របស់​ប្រទេស​ចិន ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ធានា​សុវត្ថិភាព​ប្រតិបត្តិ​ការជូន​អតិថិជន​។ ដើម្បី​ធានា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគា​រ ក៏ដូចជា​សុវត្ថិភាព​ទឹកប្រាក់ និង​ព័ត៌មាន​របស់​អតិថិជន ធនាគារ​បាន​ជ្រើស​គ្រឿង​បរិក្ខារ​ម៉ាក​យីហោ​ជួរមុខ​ដូចជា Huawei, NSFOCUS និង​360​ជាដើម ហើយ​ក្រុមការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ធនាគារ នឹង​ផ្តល់ជូន​សហគ្រាស និង​បុគ្គល​គ្រប់រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​គុណភាព​ល្អ ប្រសិទ្ធភាព​ខ្ពស់ និង​ទូលំទូលាយ​។

ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អាជីវកម្ម​គឺ​“​គុណភាព និរន្តរភាព និង​បច្ចេកវិទ្យា​” ដោយ​កំណត់​យក​“​ប្រតិបត្តិការ​ប្រកបដោយ​ស្ថេរភាព ការអភិវឌ្ឍ​បែប​វិទ្យាសាស្ត្រ និង​ការគ្រប់គ្រង​ប្រកបដោយ​ស្តង់ដារ​”​ជា​គោលដៅ​។ ធនាគារ​បាន​ប្រើប្រាស់​ទម្រង់​គ្រប់គ្រង​បែប​ជឿនលឿន​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ឲ្យ​សមស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា ដោយ​នាំយក​អាជីវកម្ម​បែប​ប្រពៃណី បូក​បញ្ចូល​នូវ​ជាមួយ​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សំបូរបែប ងាយស្រួល និង​ក្បែរ​ខ្លួន​ជានិច្ច ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ទៅជា​ធនាគារ​ពាណិជ្ជកម្ម​ប្រកបដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ដ៏​ខ្ពស់​មួយ​ក្នុងប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម