Connect with us

ព័ត៌មានជាតិ

ក​យ​កា ផ្តល់ជំនួយ​២​លាន​ដុល្លារ​ដល់​ក្រសួង​ធនធានទឹក​ដើម្បី​កាត់បន្ថយ​ផល់ប៉ះពាល់​ដោយ​មហន្តរាយ​គ្រោះធម្មជាតិ​នានា​

បានផុស

នៅ

ភ្នំពេញ​ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)​បានផ្តល់​ជំនួយ​ចំនួន​២​លាន​ដុល្លារ​ដល់​ក្រសួង​ធនធានទឹក​និង​ឧ​តុ​និយម​ដើម្បី​កាត់បន្ថយ​ផល់ប៉ះពាល់​ដែល​បង្កឡើង​ដោយ​មហន្តរាយ​គ្រោះធម្មជាតិ​នានា ដូចជា​គ្រោះទឹកជំនន់​នៅ​រដូវវស្សា និង​គ្រោះរាំងស្ងួត​នៅ​រដូវប្រាំង​ក៏ដូចជា​បង្កើន​ផលិតកម្ម​កសិកម្ម​និង​ប្រាក់ចំណូល​សម្រាប់​ប្រជាកសិករ ផងដែរ ។

ពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​នេះ​បាន​ធ្វើឡើង​ពី​ចំងាយ​នៅ​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២១​រវាង​លោក Rho Hyunjun នាយក​ទីភ្នាក់ងារ​ក​យ​កា​ប្រចាំ​ប្រទេស​កម្ពុជា ជាមួយនឹង​លោក​ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិកា​ក្រសួង​ធនធានទឹក និង​ឧតុ​និយម។

ក្រោម​ជំនួយឥតសំណង​ប្រមាណ​ជា​២​លាន​ដុល្លា​សហរដ្ឋ​អា​មេ​រិក​ពី​សាធារណរដ្ឋ​កូរ៉េ គម្រោង​នឹងត្រូវ​បាន​អនុវត្ត​ក្នុង​រយៈពេល​២៤​ខែ (​ចាប់ពី​ឆ្នាំ​២០២១​ដល់​២០២៣) ក្នុង​ខេត្តព្រៃវែង និង ស្វាយរៀង​។ ផ្នែក​សំខាន់ៗ​របស់​គម្រោង​រួមមាន ១) ការបង្កើត​ផែនការមេ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​តំបន់​ដីសណ្តរ​ភាគ​ខាងកើត​ទន្លេមេគង្គ ២) ការសិក្សា​លទ្ធភាព​បឋម និង ៣)​ការគាំទ្រ​ការអភិវឌ្ឍន​សម​ត្តិ​ភាព​។

គម្រោង​នឹង​បង្កើត​ផែនការ​អភិវឌ្ឍ​ន៍​រយៈពេល​វែង ហើយ​ធ្វើការ​សិក្សា​លទ្ធភាព​បឋម​ដើម្បី​ជា​អនុសាសន៍ និង​ជា​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​។ ធនធានមនុស្ស​ទាំង​កំរិត​គោលនយោបាយ និង កំរិត​បច្ចេកទេស​និង​ត្រូវ​បាន​ផ្តល់​ជាការ​បណ្តុះបណ្តាល​ក្នុងស្រុក និង​ក្រៅប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​បន្ថែម​ទៀត អ្នកជំនាញការ​កូរ៉េ និង​ត្រូវបាន​បញ្ជូនមក​ធ្វើការ​សហការ​ជាមួយ​អ្នកជំនាញការ​កម្ពុជា​ដើម្បី​អនុវត្តគំរោ​ង​នេះ​ក៏ដូចជា​ដើម្បី​ចែករំលែក​បទពិសោធ​ន៍​ទៅកាន់​ក្រុមការងារ​កម្ពុជា​ផងដែរ​។

លោក ប៉ុ​ញ សច្ចៈ បាន​មាន​ប្រសា​ស​ន៏​ថា​គម្រោង​នេះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​ព្រោះ​ផែនការមេ​ជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​វិស័យ​ទឹក​កសិកម្ម​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​តំបន់​ដី​សណ្ត​នៃ​ទ​នេ្ល​មេគង្គ​។ វា​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​កម្ពុជា​ក្នុងការ​ចាត់ចែង​ទឹក​ប្រកបដោយ​ប្រសិទ្ធិភាព និង ប្រសិទ្ធិ​ផល ដែល​ធនធាន​ទឹក​នឹង​ត្រូវបាន​ចាត់ចែង​មិន​ត្រឹមតែ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​លើ​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​។

លោក Rho Hyunjun មាន​ប្រសា​ស​ន៏​ថា​វិស័យ​ទឹកជា​សរសរ​ស្តម្ភ​មួយ​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​ក​យ​កា ហើយ ​ក​យ​កា​ក៏បាន​ប្តេជ្ញា​ក្នុង​ការ​គាំទ្រ​ក្នុង​វិស័យនេះ​ផងដែរ​។

លោក​បាន​បន្ថែម​ថា ​«​តំបន់​មេគង្គ​ជា​ចំនុច​សំខាន់​ក្នុង​គោលនយោបាយ​ភាគខាងត្បូង​របស់​សាធារណៈរដ្ឋ​កូរ៉េ​ដែល​ស្វែងរក​កិច្ចសហការ​ដ៏​រឹងមាំ​ជាមួយ​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​តាមរយៈ​សរសរ​ស្តម្ភ​ចំនួន​៤​រួមមាន មនុស្ស វិបុលភាព សន្តិភាព និង ភពផែនដី​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម