Connect with us

ព័ត៌មានជាតិ

ជនជាតិ​វៀតណាម​នៅ​ភូមិ​បឹង​ឈូក​២​នាក់ ពាក់ព័ន្ធនឹង​អ្នក​វិជ្ជមាន​កូវីដ១៩ ត្រូវ​គ្រូពេទ្យ​ចុះទៅ​យក​សំណាក

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ចាប់តាំងពី​ព្រឹត្តិការណ៍​២០​កុ​ម្ភៈ​មក​នៅ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ គេ​សង្កេត​ឃើញ​តែ​ជនជាតិ​ចិន​និង​ខ្មែរ​ដែល​ពាក់​ព័ន្ធ​រួម​ទាំង​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ចំណែក​ថ្ងៃនេះ​ក៏​ស្រាប់​តែមាន​ជនជាតិ​វៀតណាម​២​នាក់​ ត្រូវ​គ្រូពេទ្យ​ចុះមក​យក​សំណាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក គ្រី ហ៊ុ​ច មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​បូក​សរុប​របាយការណ៍​ថ្ងៃ​បាន​ឲ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​១៤​រសៀល​ ថ្ងៃទី​២៥ ​ខែមីនា​នេះ​ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ទៅ​យក​សំណាក​បុរស​ជនជាតិ​វៀតណាម​២​នាក់ ​ដែល​រស់​នៅ​ក្នុង​ឃ្លាំង​មួយ​ក្នុងភូមិ​បឹង​ឈូក​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

បន្ទាប់ពី​យក​សំណាក​រួចមក​គ្រូពេទ្យ​បាន​ឲ្យ​ពួកគេ​ទាំង​២​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ឃ្លាំង​រង់ចាំ​មើល​លទ្ធផល​នៃ​ការមើល​សំណាក​។

លោក គ្រី ហ៊ុ​ច បន្ត​ថា​ ចាប់តាំងពី​ព្រឹត្តិការណ៍​ថ្ងៃទី​២០​កុ​ម្ភៈ​មក ​គឺ​អ្នកជំងឺ​និង​អ្នក​ពាក់​ព័ន្ធ​គឺ​មានតែ​ជនជាតិ​ចិន​និង​ខ្មែរ​។​ ខុសប្លែក​ថ្ងៃនេះ​បែរ​ជា​មាន​ជនជាតិ​វៀតណាម​ពាក់​ព័ន្ធ​និង​អ្នកជំងឺ​កូ​វីដ​១៩៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម