Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត នាំ​យក​នូវ​ថវិកា និង​សម្ភារៈ​ប្រគល់​ជូន​រដ្ឋបាល​ឃុំ សម្រាប់​ប្រគេន​ព្រះសង្ឃ​ចំនួន​៤​វត្ត

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ លោក កែវ ច័ន្ទ​លី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ រួម​នឹង​មន្ត្រីរាជការ​នៃ​មន្ទីរ បាន​នាំ​យក​នូវ​ថវិកា និង​សម្ភារៈ​ប្រគល់​ជូន​រដ្ឋបាល​ឃុំ សម្រាប់​ប្រគេន​ព្រះសង្ឃ​ចំនួន​៤​វត្ត ក្នុង​សកម្មភាព​វាយគង ជូ​ង រគាំង ទូងស្គរ ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩​ក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​សម្ភារៈ​ថវិកា​ដែល​យក​ទៅ​ប្រគេន​ព្រះសង្ឃ​តាមរយៈ​រដ្ឋបាល​ឃុំ​ក្រោលគោ មាន​ចំនួន​៤​វត្ត នៅក្នុង​១​វត្តៗ​ទទួល​បាន ទឹក​សុទ្ធ ១០​កេស​, ទឹកក្រូច ៥​កេស​, អង្ករ ២​បាវ​ស្មើនឹង ១០០​គីឡូក្រាម​, មី​ម៉ា​ម៉ា​ខ្មែរ ២​កេស​, តែ​១​សុង​, ស្ករស ៥kg និង​ថវិកា ១២០,០០០​រៀល។

លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹង​ថា សម្ភារៈ​ថវិកា​ដែល​យក​មក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ទាំង​បួន​វត្ត​នេះ គឺ​បាន​មក​ពី​ការ​ជួយឧបត្ថម្ភ​របស់​មន្ត្រីរាជការ​ក្រុមការងារ​មន្ទីរ និង​មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង ក្នុង​គោលបំណង​ជួយ​ដល់​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​នានា ដែល​មាន​ការ​ខ្វះខាត​ក៏ដូចជា​ការ​លើកទឹកចិត្ត​ជួយ​ដល់​ព្រះសង្ឃ​ដែល​បាន​ចូលរួម​សកម្មភាព​វាយគង ទូងស្គរ ដើម្បី​ដាស់​ស្មារតី​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ក្នុង​មូលដ្ឋាន​ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ covid-១៩ និង​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សារាចរ​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា ស្ដីពី​កា​វាយគង ទូងស្គរ រគាំង តាម​វត្ត​អារាម​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ និង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល “៣​ការពារ ៣​កុំ​”​។

លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ ដែល​មាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត និង​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ថវិកា​ខាងលើ ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​covid-១៩៕

ដោយ ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម