Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​សែន​សុខ​អំពាវនាវ​ពលរដ្ឋ​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ទទួល​វ៉ាក់សាំងកូ​វីដ១៩

បានផុស

នៅ

ដោយសារតែ​ស្ថានភាព​ជាក់ស្តែងនៃការរីក​រាលដាលជំងឺកូ​វីដ១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិនទាន់​មានការ​ថម​ថយ​នៅឡើយ​នោះ និង​យោងតាម​របាយ​ការ​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ក្រុមមនុស្ស​វ័យចាស់ គឺជា​ក្រុម​ងាយ​រងគ្រោះ​ខ្ពស់ ។​

បើ​មានការ​ចម្លងជំងឺកូ​វីដ១៩ គឺ​ងាយ​វិវត្តន៍​ទៅជា​ធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​មាន​អត្រា​ស្លាប់​ខ្ពស់ ។ ការ​ប្រើ​ប្រាស់​វ៉ាក់សាំងកូ​វីដ១៩ គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ការរួមចំណែក បង្ការ​ភាព​ធ្ងន់ធ្ងរ​ពី​ការ​វ៉ៃ​លុក នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ខ្ពស់​ក្នុងការ​ផ្តល់​អាទិភាព​ដល់​ក្រុមមនុស្ស​ដែលមាន​វ័យចាស់ ចាប់ពី​អាយុ៦០​ឆ្នាំ​ឡើងទៅ ត្រូវ​ទទួលបាន​វ៉ាក់សាំងកូ​វីដ១៩ ឲ្យ​បាន​ឆាប់​បំផុត​ដែល​ធ្វើបាន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ទៅនឹង​សេចក្តី​ជូន​ព័ត៌មាន​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់ វ៉ាកសាំង កូ​វីដ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ស្តីពីយុទ្ធនា​ការចាក់​វ៉ាកសាំង កូ​វី​សែ​ល ( COVISHIELD ) ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ផលិត​ពី អា​ស្ត្រា​ហ្សេ​នី​កា ( AstraZeneca ) សម្រាប់​ក្រុមមនុស្ស​អាយុ​ចាប់ពី៦០​ឆ្នាំ​ឡើង នៅក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក្រោម​ការគ្រប់គ្រង​ពី​លោក ម៉ូ​វ ម៉ានិត អភិបាល នៃ គណៈ​អភិបាលខណ្ឌ​សែន​សុខ សូម​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ សូម​ទៅ​ទទួល​ការចាក់ វ៉ាក់សាំង ជំងឺកូ​វីដ១៩ ។​

លោ ឆាយ វាសនា នាយក​រដ្ឋបាល តំណាង​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ប្រាប់​ឲ្យ​ដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំងជំងឺកូ​វីដ១៩នេះ ចាប់ផ្តើម​ដំណើរការ​ពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ តទៅ នៅ​មណ្ឌល​សុខភាពចំនួន២នៃ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ រួមមានទី ១ មណ្ឌល​សុខភាព​អន្លង់​ក្ងាន និង ទី​២ មណ្ឌល​សុខភាព​ឃ្មួញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ជាមួយគ្នានេះ​រដ្ឋបាល​ខ​ណ្ឌ​សែន​សុខ​សូម​ជម្រាបជូន​ថា ប្រសិនបើ​លោក​អ៊ុំ ពូ មីង យាយ តា ដែល​មាន​អាយុ៦០​ឆ្នាំ​ឡើងទៅ មាន​ចម្ងល់ ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ សូម​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ សង្កាត់ ឬ មណ្ឌល​សុខភាព​មួយណា​ដែល​នៅ​ជិត​ផ្ទះ​បំផុត ដើម្បី​ទទួល​ជ្រាប​កាន់តែ​ច្បាស់លាស់ អំពី​ព័​ត៍​មាន​មួយ​នេះ ។​

ទោះយ៉ាងណា​ក្តី អាជ្ញាធរ​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ និង ៣​កុំ ក៏ដូចជា ក្រសួងសុខាភិបាល ដែល​តែងតែ​ផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ការលាង​សំអាត​ដៃ ជាមួយ​សាប៊ូ ឬ ជែ​ល អាកុល និង​ពាក់​ម៉ាស​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​រក្សា​អោយបាន​នូវ​គម្លាត​សង្គម​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម