Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចែកជូន​ដល់បងប្អូន​កងរាជអាវុធហត្ថ​រាជធានី​នូវ​អំណោយ​អបអរ​ចូល​ឆ្នាំ​ថ្មី​រៀងរាល់ឆ្នាំ​​

បានផុស

នៅ

ជា​រៀងរាល់ឆ្នាំអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែបាន​ប្រមូលផ្តុំ​កម្លាំងមកជួប​ជុំគ្នាដើម្បី​ធ្វើ​ពិធី​សំ​ណេះ​សំណាល និង​ចែក​អំណោយ អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

ដោយឡែក​នៅក្នុង​ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំបាន​ធ្វើ​ពិធី​ជួបជុំ​កម្លាំង​រួមដូច​ឆ្នាំមុនៗ​ទេ ព្រោះតែ​បញ្ហា​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏​មិន​ចោល​នូវ​ទម្លាប់​ចែក​អំណោយ​ដល់​កងកម្លាំង​ក្រោម​ឱវាទ សម្រាប់​យក​ជូន​ក្រុមគ្រួសារ​បន្ត ដើម្បី​ចូល​រួម​អបអរ​បុណ្យចូលឆ្នាំថ្មី​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នា​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ប្រ​ធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ មក​ទទួលយក​ទឹកក្រូច​ដប និង មី ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់រៀងៗ​ខ្លួន ដើម្បី​ចែកជូន​បន្ត​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកក្រូច​ដប​០១​កេស និង​មី​០១​កេស ស្មើៗ​គ្នា​។​

ក្នុងឱកាស​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ បាន​មានប្រសាសន៍​ពាំនាំ​នូវការសួរ​សុខ​ទុក្ខ​របស់ លោកនាយ​ឧ​ត្ត​ម សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្តាំផ្ញើ​តាមរយៈ តំណាង​អង្គភាព​នីមួយៗ ជូន​ចំពោះ នាយ​ទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រម​ទាំង ក្រុមគ្រួសារ សូម​ឲ្យ​មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ការងារ ជាពិសេស​ជៀសផុត​ពី​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា និង​សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​បង្កា​ទប់ស្កាត់ កូ​វីដ​-១៩៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម