លោក​យាយ​អាយុ​៧៩​ឆ្នាំហើយ អង្គុយ​លើ​រទេះ​ ត្រូវ​ឆ្លង​ជំងឺ​កូវីដ១៩ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​យាយ​អាយុ​៧៩​ឆ្នាំហើយ អង្គុយ​លើ​រទេះ​ ត្រូវ​ឆ្លង​ជំងឺ​កូវីដ១៩ទៀត

បានផុស

នៅ

លោក​យាយ​អាយុ​៧៩ឆ្នាំ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​ក្រុម​គ្រូ​ពេទ្យ​មក​ទទួល​យក​ទៅ​ព្យាបាល កាល​ពីព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​រូបភាព​ពីរ​សន្លឹក បាន​បង្ហាញ​ពី​ការ​ខិត​ខំ​របស់​គ្រូ​ពេទ្យ ក្នុង​ការ​លើក​លោក​យាយ​ដាក់​រថយន្ត ក្រោយ​លោក​យាយ​វ័យ​៧៩​រូប​នេះ បាន​ឆ្លង​ជំ​ងឺកូវីដ​១៩។ លោក​យាយ​មាន​ទី​លំ​នៅ នៅ​ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យកទៅ​ព្យាបាល​កាល​ពីព្រឹក​ម្សិលមិញ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់ លោក​យាយ​ជា​មនុស្ស​មាន​ជំងឺ​​រ៉ាំរ៉ៃ​​​ប្រចាំ​កាយ ជាពិសេស​នោះ លោក​យាយ​ជា​មនុស្ស​អង្គុយ​លើ​រទេះ​ទៀត។ ដូច្នេះ​សូម​បងប្អូន​ទាំង​អស់​គ្នា ចូរ​រួម​ទប់ស្កាត់​ជំងឺ​ដ៏​កាចសាហាវ​មួយ​នេះ និងការការពារ​ខ្លួន​ឯង​ពី​មេរោគ​ផ្សេងៗ។

គួរ​រំលឹក​ថាកាល​ពី​ម្សិលមិញ​នេះ កម្ពុជា​មានអ្នកឆ្លង​ជំងឺ​កូវីដ​១៩ថ្មី ចំនួន៥៥​នាក់ ជាសះស្បើយ២៣នាក់ និង​ស្លាប់៧​នាក់ បូក​មួយ​នៅ​ព្រឹក​នេះ ជា​មន្ដ្រី​នគរ​បាល៕​

អត្ថបទ៖ ផានិត

សូមចុចអាន៖ ចូលពេទ្យបានត្រឹមកន្លះម៉ោង អ្នកជំងឺកូវីដ១៩ ម្នាក់ក៏ស្លាប់ភ្លាមៗ នៅមន្ទីរពេទ្យរុស្សី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services