Connect with us

ព័ត៌មានជាតិ

ឃាត់មនុស្ស៤នាក់ មិនគោរពគោលដៅត្រួតពិនិត្យធ្វើចត្តាឡីស័កព្រំប្រទល់ខេត្តព្រះសីហនុ កំពត

បានផុស

នៅ

ខេត្តព្រះសីហនុ៖ មនុស្សចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុកប្រចាំគោលដៅត្រួតពិនិត្យធ្វើចត្តាឡីស័កនៅផ្លូវជាតិលេខ៣ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទឹកថ្លា បន្ទាប់ពីពួកគេបានព្យាយាមបើកគេច ដោយមិនគោរពគោលដៅត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតមានឡើងនៅចំណុចគោលដៅផ្លូវជាតិលេខ៣ ព្រំប្រទល់ (ខេត្តព្រះសីហនុ-ខេត្តកំពត) ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។

សមត្ថកិច្ចកិច្ចបានឱ្យដឹងថា ករណីនេះ ក្រុមចម្រុះបានឃាត់ម៉ូតូពីរគ្រឿង។ ទី១ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1B -3733  អ្នកបើកបរឈ្មោះ ទ្រី សី អាយុ ២៧ឆ្នាំ មុខរបរ កម្មករទូក មានទីលំនៅ ភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត។

ទី២ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពត 1B -1990 អ្នកបើកបរឈ្មោះ នាក់ លិ  ភេទប្រុស  អាយុ ៤១ឆ្នាំ មុខកម្មករទូក មានទីលំនៅ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។

ដោយឡែកអ្នករួមដំណើរ២នាក់ មានឈ្មោះ សំរិទ្ធ ពៅ អាយុ ៤៣ឆ្នាំ រស់នៅ ភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត និងឈ្មោះ យួន ចាន់ អាយុ ១៦ឆ្នាំ រស់នៅភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត។

បច្ចុប្បន្ន ម៉ូតូទាំងពីរត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា។ ចំណែកមនុស្សក្រោយឃាត់ខ្លួនរយៈពេលខ្លី រួចណែនាំអោយត្រលប់ក្រោយ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម