Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​ពី​មនុស្ស​៦​នាក់​ ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ឈ្មោះ ប៉ោ សួន ដែល​មាន​វិជ្ជមាន​កូ​វីដ​ នៅ​ស្ទឹងមានជ័យ​២

បានផុស

នៅ

​មនុស្ស​៦​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​ចុះ​យក​សំណាក​ ព្រោះ​ពាក់ព័ន្ធ​​និង​អ្នកជំងឺ ឈ្មោះ ប៉ោ សួន ដែល​មាន​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ បាន​ឲ្យ​ដឹងថា​ នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា​នេះ ​ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ទៅ​យក​សំណាក​មនុស្ស​៦​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់ ​កំពុង​រស់នៅ​បុរី​ប៉េង ហួត ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​១​ក្រុម​៥ ​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​ចៅ​រង​ទី​១​បញ្ជាក់ថា ​មនុស្ស​ទាំង​៦​នាក់​នេះ ​គឺ​ពាក់ព័ន្ធ​និង​អ្នកជំងឺ​ឈ្មោះ ប៉ោ សួន ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​។ ចំពោះ​ទីតាំង​ផ្ទះ​ខាងលើ ​ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស​ក័​ចាប់តាំងពី​ថ្ងៃនេះ​ទៅ​រហូតដល់​១៤​ថ្ងៃ​។​ ដោយឡែក​មនុស្ស​ ដែល​ត្រូវ​ចុះ​មក​យក​សំណាក​ទាំង​៦​ បើសិន​មាន​វិជ្ជមាន​កូ​វីដ​១៩​ គឺ​គ្រូពេទ្យ​នឹង​បន្ត​ចុះ​យក​ទៅ​ព្យាបាល​ភ្លាមៗ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​គ្រូពេទ្យ​បន្ត​ចុះ​យក​បុរស​ម្នាក់ទៀត ​នៅ​ទីតាំង​ផ្ទះ​ជួល​ភូមិ​១០ ​ក្នុង​ខណ្ឌ​ដូនពេញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម