Connect with us

ព័ត៌មានជាតិ

វី​ង​ និង ​City Express ជប៉ុន​ចាប់​ដៃគូ​ ដើម្បី​សម្រួលការ​ផ្ទេរ​ប្រាក់​មក​កម្ពុជា

បានផុស

នៅ

វី​ង​ និង ​City Express ជប៉ុន​ចាប់​ដៃគូ​ ដើម្បី​សម្រួលការ​ផ្ទេរ​ប្រាក់​មក​កម្ពុជា​ភាពជា​ដៃគូ​រវាង City Express ជប៉ុន​និង​ធនាគារ​ឯកទេស​វី​ង ជួយ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​អាច​ផ្ញើ​ប្រាក់​បាន​ភ្លាមៗ​ ដើម្បី​ផ្គត់​ផ្គង​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរសព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ City Express Money Transfer Japan Co., Ltd.​ ដែលជា​ក្រុមហ៊ុន​ផ្ទេ​រប្រាក់​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន​ បាន​បង្កើត​ភាពជា​ដៃគូ ​ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ ដែល​រស់នៅ​ជប៉ុន​។ តាមរយៈ​ធនាគារ​ឯកទេស​វី​ង ឥឡូវនេះ​ប្រជាជន​អាច​ផ្ញើ​ប្រាក់​ ដែល​រក​បាន​មក​ទ្រទ្រង់​គ្រួសារ​របស់​ពួកគេ​បាន​ភ្លាមៗ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖“ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កំពុង​បន្ត​បែបនេះ វា​ចាំបាច់​ណាស់​ដែល​យើង​ពង្រឹងសមត្ថភាព​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​របស់​សហគមន៍​យើង ។ ពលករ​កម្ពុជា​នៅ​ជប៉ុន​ឥឡូវ​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ​ទោះជា​នៅ​ដល់​ភូមិ​ដាច់ស្រយាល​ក៏ដោយ​។​” បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុ​ជាជាង ១០.០០០ នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ តាមរយៈ​ភាពជា​ដៃគូ​នេះ​ពួកគេ​អាច​ទៅ​ម៉ាស៊ីន​អេ​ធី​អឹម​ណាមួយ​និង​សាខា​ណាមួយ​នៃ​ក្រុមហ៊ុន ​City Express ជប៉ុន​ហើយ​ជ្រើសរើស​ផ្ញើ​ប្រាក់​តាមរយៈ​វី​ង​។ បន្ទាប់មក​ពួកគេ​នឹង​ទទួលបាន​លេខ​កូដ ៨ ខ្ទង់​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​ដើម្បី​ដក​ប្រាក់​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង ៩០០០ កន្លែង ។

​លោក Shrestha Mahesh Kumar ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន City Express ជប៉ុន​បាន​មានប្រសាសន៍ថា​៖“ យើង​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​បង្ហាញ​សមត្ថភាព​សេវា​ហិរញ្ញវត្ថុ​របស់​យើង តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើងដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ។ បណ្តាញ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន​ទាំងពីរ​នឹង​ផ្តល់​ការផ្ទេរ​ប្រាក់​ភ្លាមៗ​និង​មាន​សុវត្ថិភាព​ដែលមាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​រស់នៅក្នុង​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន City Express ជប៉ុន​និង​វី​ង​តាំងចិត្ត​ប្រើ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ ។ ក្រុមហ៊ុន City Express ជប៉ុន​ប្តេជ្ញា​ផ្តល់​ដំណោះស្រាយ​ផ្ទេរប្រាក់​លឿន​រហ័ស​គួរ​ទុកចិត្ត និង​មាន​សុវត្ថិភាព​ដល់​អតិថិជន​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​នៅ​ទូទាំង​ពិភពលោក​។ ដូចគ្នានេះដែរ ចក្ខុវិស័យ​របស់​វី​ង​ គឺ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ជាមួយ​បណ្តាញ​ភ្នាក់ងារ​វី​ង​នៅ​ទូទាំង​ប្រទេស​៕

​ភាពជា​ដៃគូ​រវាង City Express ជប៉ុន​និង​ធនាគារ​ឯកទេស​វី​ង ជួយ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​អាច​ផ្ញើ​ប្រាក់​បាន​ភ្លាមៗ​ ដើម្បី​ផ្គត់​ផ្គង​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម