Connect with us

ព័ត៌មានជាតិ

រស់នៅ​ជាមួយគ្នា​៣ឆ្នាំ​ដូច​ប្ដី​ប្រពន្ធ ​ខាង​ប្រុស​លួច​​មាន​ស្រី​ផ្សេងមក​លោតទឹក​សម្លាប់ខ្លួន​តែមិន​ស្លាប់​

បានផុស

នៅ

បន្ទាប់ពី​ស៊ើប​ដឹងថា​ បុរស​ដែល​ខ្លួន​ស្រឡាញ់​រស់នៅ​ជាមួយគ្នា​រយៈពេល៣ឆ្នាំ​មកហើយ​ដូចជា​ប្ដី​ប្រពន្ធ​ទៅហើយនោះ ​បែរជា​លួច​ទៅ​មាន​ស្រី​ថ្មី​នោះ​ ធ្វើ​ឲ្យ​ខូច​ចិត្ត​គិត​អ្វី​មិន​ចេញ​ក៏​សម្រេចចិត្ត​​មក​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ ប៉ុន្តែ​ការ​លោតទឹក​នោះ​មិនបាន​សម្រេច​ឡើយ​ដោយ​សារត្រូវបាន​គេ​ជួយ​ស្រង់​នាង​ទាន់ពេល​បន្ទាប់ពី​នាង​ងើប​សន្លប់​បាត់ស្មារតី​វិញ​។​

ហេតុការណ៍​នោះបាន​កើតឡើង​នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូន​ពេញ បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់អ្នកដំណើរ ចោមរោម​មើល​នៅវេលាម៉ោង២និង៣០នាទី រំលង​អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារី ដែល ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួន​ដោយ​ប្រើ​វិធី​លោតទឹក​សម្លាប់​ខ្លួនតែ​មិន​ស្លាប់​នោះ​បាន​ប្រាប់ថា​ខ្លួន​មានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​។​

នារី​រូប​នោះបាន​បន្តថា​ ខ្លួន​នឹង​សង្សារ គឺស្រឡាញ់គ្នារយៈពេល៣ឆ្នាំមកហើយ​តែ​មិនបានរៀបការ នោះទេ ដោយ​រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ហើយមួយរយៈចុងក្រោយនេះ ស​សង្សា​របស់​នាង ចេះតែ​ពោល​ពាក្យ​ដោយសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា ​គ្រួសារ​គេ​មិន​ពេញចិត្ត​នឹង​នាង តែតាមការពិត គឺសង្សារនាងបានលួចទាក់ទងជាមួយស្រីផ្សេងទៀត ហើយនាងតាមទាន់ទើប​ធ្វើ​ឲ្យ​នាងតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វារ​នេះ​តែម្តង​ដោយ បន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើ​ស្ពាន​ជ្រោយចង្វារ​ជា​ភ័ស្តុតាង​ផងដែរ​។​

​ជនរងគ្រោះបន្តថា ​ពេលដែល​នាង​លោត​ពីលើ​ស្ពាន​នោះ​នាង​សន្លប់បាត់ស្មារតី ទៅហើយ ពេល ដឹង​ខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេក្បែរផ្ទះប្រជាពលរដ្ឋ នៅជិតកន្លែងនោះទៅហើយ ដោយ នាង មិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា នាង​មានបុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណ​ជា​អ្នក​ជួយ​នាង​ទើប​ធ្វើ​ឲ្យ​ការប៉ុនប៉ង​បញ្ចប់ជីវិត​របស់​នាង​មិនបាន​សម្រេច​។​

បន្ទាប់ពីកើតហេតុ អ្នកជិតខាង​ក៏បាន​សួរនាំ​នាង​ដឹង​ពី​ហេតុផល​រួច​ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​នាង​យកទៅ​ផ្ទះសម្បែង​វិញ​ដោយបាន​ណែនាំ​នាង​កុំ​ឲ្យ​ចង់​គិត​ខ្លី​បែបនេះ​តទៅទៀត​ត្រូវ​រៀន​តស៊ូ​រស់នៅក្នុង​ជីវិត​ឱ្យបាន​ល្អ​​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម