ព័ត៌មានជាតិ
កម្ពុជាមានធនធានទប់ទល់វិបត្តិកូវីដ-១៩ ដល់ឆ្នាំក្រោយ
បន្ទាប់ពីបញ្ចប់ពិធី ទទួល និងប្រគល់ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រមាណ១.៥លានដូសថ្ងៃនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់បទសម្ភាស ដោយបានមានប្រសាសន៍ថា រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តដំណើរសង្គ្រោះសេដ្ឋកិច្ចជាតិក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ប្រសិនជាវិបត្តិកូវីដ-១៩នឹងបន្តនៅឆ្នាំនេះ ឬឆ្នាំក្រោយ។
លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា៖ “ដល់ឆ្នាំក្រោយកម្ពុជានៅមានធនធានគ្រប់គ្រាន់សម្រាប់ទប់ទល់។ ប៉ុន្តែបើហួសពីហ្នឹង ខ្ញុំមិនទាន់ហ៊ានធានាទេ ហើយមិនមែនតែកម្ពុជាទេ។ បញ្ហាហ្នឹង គឺជាបញ្ហារបស់ពិភពលោកទាំងមូលតែម្ដង។”
លោក វង្សី វិស្សុត មានប្រសាសន៍បញ្ជាក់ថា៖ “យើងសង្ឃឹមថា ២ឆ្នាំទៀត សេដ្ឋកិច្ចនឹងស្ទុះឡើងយ៉ាងគួរសម។ យើងនៅរង់ចាំមើលបន្តទៅទៀត តើការឆ្លងជំងឺចូលសហគមន៍ ដែលជា “ព្រឹត្តិការណ៍២០កុម្ភៈ” នេះ វាបន្តធ្ងន់ប៉ុនណាទៀត? រយៈពេលយូរប៉ុនណាទៀត? ឥឡូវយើងមិនអាចវាយតម្លៃលឿនពេកទេ យើងចាំមើលបន្តិចទៀតសិន។”
លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា ប៉ុន្តែបើវិបត្តិកូវីដ-១៩បន្តយូរ គឺអាចជះឥទ្ធិពលលើកំណើនសេដ្ឋកិច្ចជាតិ ហើយក៏ប៉ះពាល់ដល់ជីវភាពប្រជាជនជាងអ្វីដែលយើងគ្រោងទុក។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញរដ្ឋាភិបាលប្រកាសបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់រយៈពេល៣ខែបន្ថែមទៀត គឺចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។
គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋភិបាលបានផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ដោយចំណាយថវិការដ្ឋចំនួន ១,០៤៤,៩៩៣,២៣៦,០០០ រៀល (មួយពាន់សែសិបបួនប៊ីលាន ប្រាំបួនរយកៅសិបបីលាន ពីររយសាមសិបបីពាន់ រៀល) ស្មើនឹង ២៦១.២៥ លានដុល្លារអាមេរិក។
ចំពោះការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី២ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋអស់ជាង ១២២,៦៧៧លាន រៀល។
ទន្ទឹមគ្នានេះការអនុវត្តកម្មវិធី ជុំទី៤ លើកទី៣ កំពុងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនានេះ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore