Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះពិនិត្យទីតាំងប្រឈម​លិច​ទឹក​ពេលរដូវវស្សាដើម្បី​ដាក់លូ​រំដោះ​ទឹក​

បានផុស

នៅ

​​នា​ថ្ងៃទី​២៦ ​ខែមីនា​នេះ ​លោក ​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ អមដំណើ​ដោយ​លោក សំ សុធារី ប្រធានការិយាល័យ​ផែនការអភិវឌ្ឍន៍​ខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅពិនិត្យ​ទីតាំង​ដាក់លូ​រំដោះ​ទឹក​នៅ​ភូមិ​ក្បាលជ្រោយ​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​លោក​ នេ​ត សា​រ៉ែ​ន ចៅសង្កាត់​ព្រែក​ឯង​បាន​ឲ្យ​ដឹងថា ទីតាំង​ក្នុងភូមិ​ក្បាលជ្រោយ​នេះ​មិនទាន់មាន​ប្រព័ន្ធលូ​បង្ហូ​ទឹក​ហើយ​នៅពេល​ធ្លាក់ភ្លៀង ​គឺ​តែងតែ​ជន់​លិច​រហូតដល់​ដាក់​ម៉ា​ស៊ីន​បូម​ទឹក​ចេញពី​កន្លែង​ដែល​រង​ការលិចលង់​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់​បន្តថា ​ពី​ដើមឡើយ​មក​ក្នុងភូមិ​ក្បាលជ្រោយ​នេះ​ពុំមាន​ប្រព័​ន្ធលូ​បង្ហូ​ទឹក ​ព្រោះ​ជា​ភូមិ​មួយ​ជាប់​ដង​ទន្លេ​ហើយ​ពេល​ធ្លាក់ភ្លៀង​ខ្លាំង​អ្នកស្រុក​នាំគ្នា​កាយ​ជា​ប្រឡាយ​បង្ហូ​ចូលទៅក្នុង​ទន្លេ​។​ បន្ទាប់មក​ដី​នៅ​ជួ​រដង​ទន្លេ​ក៏បាន​សង់​ជា​ផ្ទះ​រឹងមាំ​រហូត​ពុំមាន​កន្លែង​សម្រាប់​បង្ហូ​ទឹក​ចូលទៅក្នុង​ទន្លេ​។​

ដោយឡែក​លោក​ សំ សុធា​រី ប្រធាន​កា​រិ​ល័យ​អភិវឌ្ឍន៍​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់ថា​ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធ​រ​គឺ​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធលូ​បង្ហូ​ទឹក​និង​ផ្លូវ​ចាក់​ក្រាល​បេតុង​ទាំងអស់​។​ដោយឡែក​ក្នុងភូមិ​ក្បាលជ្រោយ​នេះ​ក៏មាន​ប្រព​ន្ធ័​លូ​បង្ហូ​ទឹក​តាម​មុខផ្ទះ​អស់ហើយ​នៅសល់តែ​ចំណុច​មួយចំនួន​មាន​លក្ខ​ណះ​ជ្រៅ​ជាងគេ​បង្ក​ឲ្យ​ទឹក​ដក់​ពេល​រដូវវស្សា​។​ហើយ​ជាក់ស្តែង​នា​ថ្ងៃទី​២៦​ខែមីនា​នេះ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​លោក​បាន​ដឹកនាំ​ក្រុមបច្ចេកទេស​មក​សិក្សា​ដើម្បី​ជីក​ដាក់​ប្រព​ន្ធ័​លូ​បង្ហូ​ទឹក​ឲ្យ​បាន​រួចរាល់​នាពេល​ឆាប់​នេះ​។​

​ប្រជាពលរដ្ឋ​ពេល​បានឃើញ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ក្រុមការងារ​បច្ចេកទេស​ចុះទៅ​សិក្សា​ដើម្បី​ជីក​ដាក់លូ​បង្ហូ​ទឹក​គឺ​ម្នាក់ៗ​សប្បាយរីករាយ​ព្រោះ​លែង​បារ​ម្មណ៍​រាល់ពេល​ធ្លាក់ភ្លៀង​លិចលង់​ផ្ទះសម្បែង​របស់​ពួកគាត់​តទៅទៀត​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម