Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​ថ្ងៃនេះ មាន​អ្នក​ឆ្លង​ត្រឹម ១៩ ករណី ជា​អត្រា​ទាប​បំផុត​មួយ​ធៀប​ម្សិលមិញ

បានផុស

នៅ

​ក្រសួង​សុខាភិបាល​រាយការណ៍​នៅ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹក​ថ្ងៃ ២៦ មីនា ២០២១ មានការ​​រក​ឃើញ​ករណី​អ្នក​​ឆ្លង​កូវីដ​ថ្មីត្រឹម ១៩ នាក់ប៉ុណ្ណោះ ធៀបម្សិលមិញដែល​មាន​​អ្នក​ឆ្លង​​រហូត​ដល់ ៥០ នាក់ ជា​តួលេខ​ខ្ពស់​បំផុត​ដ៏​គួរ​ឲ្យ​បារម្ភ​។

ជា​តំបន់ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​មាន​ការ​ឆ្លង​ចូល​សហគមន៍​ទាំង ១៣ ខណ្ឌ​ក្នុង​រាជធានិី​ភ្នំពេញ ការ​ថមថយ​នេះ​​ក៏​មិន​ទាន់​បញ្ជាក់​ពី​ការ​គ្រប់គ្រង​ការ​រាលដាល​ទាំងស្រុង​ដែរ ពេល​ដែល​វិបត្តិ​ជំងឺនេះនៅ​តែ​បន្ត​អូស​បន្លាយ​រយៈ​ពេលជាង​មួយ​ខែ​មក​នេះ។

រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ ដើម្បី​កាត់ផ្តាច់​ប្រភព​រាលដាល​ក្នុង​សហគមន៍ ដោយ​បាន​​ដាក់​ភូមិសាស្រ្ត​ទីក្រុង​​ភ្នំពេញ ត្រូវ​ជាប់​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ និងរក្សា​គំលាត​សុវត្ថភាព។ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព អាច​នឹង​​ទទួល​រងការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានភាពភ្នំពេញថមថយ តែ​ខេត្ត​កណ្តាលបែរ​ជា​​ផ្ទុះ​អ្នក​ឆ្លង​ថ្មី​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​បារម្ភ។ ឃុំ​សំពៅពូន​ក្នុង​​ស្រុក​កោះធំ​ខេត្ត​កណ្តាលដែលជា​សំបុក​កាស៊ីណូ​ដ៏ធំកៀកព្រំដែន​វៀតណាម​ បាន​រកឃើញ​អ្នក​ឆ្លង​ថ្មីចំនួន ៦៧ នាក់ ជា​អត្រា​មួយ​ខ្ពស់​បំផុត​ ខណៈ​ត្រឹម​ ២៤ ម៉ោង​ខេត្ត​មាន​មូលដ្ឋាន​ជាប់​ទីក្រុង​ភ្នំពេញនេះ​សរុប​​​មានអ្នក​ឆ្លងថ្មី​​ ៧៣ នាក់។

ការរកឃើញអត្រា​អ្នក​ឆ្លង​ក្នុង​ទ្រង់ទ្រាយធំនេះ ពាក់ព័ន្ធ​ភាគច្រើន​ជា​​ជនជាតិ​ចិន និង​ខ្មែរ​ដែល​បម្រើការ​ងារ​តាម​កាស៊ីណូ​ទាំង ៧ នៅ​ទី​នោះ។

អាជ្ញាធរ​ក៏​បាន​ចុះ​បិទ​ភូមិ​ដែល​ពាក់ព័ន្ធ និង​រិតបន្តឹង​ការ​ចេញ​ចូល​តំបន់​នោះ​ និង​បង្កើ​ត​កន្លែង​សម្រាក​ព្យាបាល​នៅ​ក្នុង​តំបន់​នោះ​តែ​ម្តង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម