Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ណែនាំឲ្យមន្ត្រីបង្កើនសកម្មភាពក្នុងយុទ្ធនាការបង្ការជំងឺកូវីដ១៩

បានផុស

នៅ

អភិបាលខេត្តកែ នៅថ្ងៃទី​២៦ ខែមីនានេះ បានណែនាំទៅដល់មន្ត្រីគ្រប់ជំនាញ ឲ្យបន្តសកម្មភាពបង្ការ កាពារ ជំងឺកូវីដ១៩ ដែលរីករាលដាលក្នុងដែនសហគមន៍។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងណែនាំនៅក្នុងឱកាសសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងមន្ត្រីបុគ្គលិកសុខាភិបាល នៅព្រឹកនេះថា ថ្វីត្បិតកាលពីប៉ុន្មានថ្ងៃមុន ខេត្តកែបមានស្ត្រីអាយុ៣៤ឆ្នាំម្នាក់មកពីខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ ប៉ុន្តែអ្នកពាក់ព័ន្ធ៥នាក់ទៀត គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់ក្នុងការធ្វើតេស្តលើកទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋបន្តថា ដើម្បីបង្ការ ការពារ កុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នីមួយៗ ចាំបាច់មន្ត្រីគ្រប់ជំនាញត្រូវតែសហការគ្នា បន្តធ្វើការផ្សាយរាល់វិធានការចាំបាច់ទាំងឡាយ ពិសេសវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ដែលជាវិធានការដ៏សំខាន់ គឺ”៣ការពារ ៣កុំ”។

បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកែប បានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើផ្សព្វផ្សាយនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងដាក់រនាំងដើម្បីត្រួតពិនិត្យ វាស់កម្តៅ លាងសម្អាតដៃ នឹងបាញ់អាល់កុល ដល់អ្នកធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តកែប ដោយការត្រួតពិនិត្យនេះបានអនុវត្តឡើងលើ២៤ម៉ោង ដែលមាន៣​គោលដៅ រួមមាន៖ គោលដៅក្រុងកែប ចំណុចមុខវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស(ផ្លូវជាតិលេខ៣៣) និងគោលដៅស្រុកដំណាក់ចង្អើរ មាន២កន្លែង គឺត្រង់ចំណុច រោងចក្រពូចិន(ផ្លូវជាតិលេខ៣៣) និងចំណុចស្ពានដែក (ផ្លូវជាតិលេខ១៣៣២)។

ជាមួយគ្នានេះបន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងចម្រុះ នៅតាមគោលដៅនិមួយៗរួចមក រដ្ឋបាលខេត្តកែប បានពាំនាំនូវអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ សម្រាប់បង្ការ ការពារជំងឺកូវីដ ១៩ មានម៉ាស់ ជែល អាកុល អង្ករ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ៖សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម