Connect with us

ព័ត៌មានជាតិ

តារាស្រី២ដួង និងពិធីការិនីហង្សមាសម្នាក់ បានជាពីជំងឺកូវីដ១៩

បានផុស

នៅ

បុគ្គលិកបម្រើការងារនៅផលិតកម្មហង្សមាស៣ នាក់ហើយបានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ក្នុងចំណោមអ្នកទាំង ៣ មានតារាចម្រៀងស្រី ២ដួង គឺកញ្ញា វី ឌីណែត អ្នកនាងសុគន្ធ នីសារ ព្រមទាំងពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វី ឌីណែត បានប្រកាសជាសះស្បើយ កាលពីថ្ងៃទី ២៤ ខែមីនា ហើយបន្តទៅធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃទៀតនៅសណ្ឋាគារសុខាភ្នំពេញដើម្បីតាម ដានសុខភាព ខណៈដែលសុគន្ធ នីសា និងអ្នកនាងកែវ ច័ន្ទនិមលបានជាសះស្បើយព្រមគ្នានៅថ្ងៃតែមួយ (២៦ មីនា) ប៉ុន្តែអ្នកទាំង ៣ នៅតែបន្តដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព និងសុវត្ថិភាពគ្រួសារ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះក៏នៅមានតារា ចម្រៀង ព្រមទាំងអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធរបស់ហង្សមាសមួយចំនួនទៀតកំពុងព្យាបាលជំងឺកូវីដ-១៩ ហើយធ្វើចត្តាឡីស័កផងដែរ៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម