Connect with us

ព័ត៌មានជាតិ

គ្រួសាសពប៉ូលិសចរាចរណ៍ ទទួលអំណោយពីសម្តេចតេជោ និងថ្នាក់ដឹកនាំ ១២ លានរៀល

បានផុស

នៅ

លោក វរនសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៦ ខែមីនានេះ បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ១២ លានរៀលនិងមានសម្ភារអង្ករ ទឹកសុទ្ធ ជាច្រើនទៀត ផ្តល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក ថន ចាន់ធឿន ជាមន្ត្រីនគរបាលចរាចរណ៍ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។

ជាថវិកា និងអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយទាំងនោះរួមមានថវិកា ១២លានរៀល អង្ករ១៥០ គីឡូ ទឹកសុទ្ធ១០កេស ផ្តល់ជូនលោកស្រី ធឿន សុធារ័ត្នត្រូវជាកូនស្រីបង្កើតរបស់នៃសព ដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យុស្ស៊ី កាលពីម៉ោង ៤៖៤៥ នាទីរសៀលថ្ងៃទី ២៥ ខែមីនា។

អំណោយទាំងនេះផ្តល់ជូនតាមរយៈ លោក ពៅ វុទ្ធី មេភូមិក្តីចាស់ រួមមាន៖

១. អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ប្រាក់ឧបត្ថម្ភ ៥ លានរៀល អង្ករ ១០០ គីឡូ និងអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ប្រាក់ឧបត្ថម្ភ ៤ លានរៀល អំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២ លានរៀល និងអង្ក៥០គីឡូ ទឹកសុទ្ធ ១០ កេស ព្រមទាំងអំណោយរបស់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១ លានរៀលបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម