Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ ចិន​លក់​ឲ្យ​ខ្មែរ​តម្លៃ​ទាប​ជាង​ទីផ្សារ​ទូទៅតាម​ប្រទេស​មួយ​ចំនួន

បានផុស

នៅ

បើ​យោង​តាម​ប្រភព​ពី BBC វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ ដែល​​ដាក់​លក់​ជា​ទូទៅ​ក្នុងមួយដូសតម្លៃ ២០០ យ័ន ប្រមាណ ៣០ ដុល្លារ។ យ៉ាង​ណា កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ ចំនួន ១.៥ លាន​ដូស ក្នុង​តម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​ទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា កម្ពុជាបានចំណាយថវិកាដើម្បី​ទិញ​​វ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន ១.៥ លាន​ដូសបន្ថែម​ពីប្រទេស​ចិន។ វ៉ាក់សាំង​ស៊ីណូវ៉ាក ដែល​រដ្ឋាភិបាល​ចិនលក់​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ​មួយ​ដែល​ទាប​ជាង​ទីផ្សារ​ទូទៅតាម​ប្រទេស​មួយ​ចំនួន។

លោក វ៉ាង វិនធាន ឯក​អគ្គរាជ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជាបាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​បាន​សម្រួល​ឲ្យ​កម្ពុជា​អាច​បញ្ជាទិញ​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ ប្រើប្រាស់​ពេល​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ។ លោក​បន្ត​ថា កម្ពុជា​បាន​បញ្ជា​ទិញ​ជា​លើក​ដំបូង ហើយ​រដ្ឋាភិបាល​ចិន​លក់ឲ្យ​​​ក្នុង​តម្លៃ​ពិសេស​បំផុត។ វ៉ាក់សាំងនេះ​​នឹង​​បង្កើត​ជញ្ជាំង​​ការពារសុខភាព​​ប្រជាជន​កម្ពុជាពីការ​វាយ​ប្រហារ​នៃ​មេរោគ​​កូវីដ១៩។

រាជរដ្ឋាភិបាល​កម្ពុជា មាន​ផែន​ការ​បញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទស៊ី​ណូ​វ៉ា​ក់ ប្រមាណ​៤​លាន​ដូ​ស​បន្ថែម​ទៀតពី​ភាគី​ចិន ខណៈ​បាន​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន ១.៥​លាន​ដូ​ស​ ដែល​បាន​ដឹក​មកដល់​កាលពី​ព្រឹកម្សិល​មិញ​នេះ​។

តាមរយៈ​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​នា​រសៀល​ថ្ងៃទី​២៦ មីនា​ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​ភាគី​ចិន ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយឥតគិតថ្លៃ​តាម​ផែនការ​។​

កម្ពុជា​នៅ​មាន​តម្រូវការ​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ទៀត សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រហូតដល់​ជាង ១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឡើងវិញ​។

បើ​តាមលោកជំទាវ យក់​សម្បត្តិ ប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​ប្រទេស​ជា​មិត្ត និង​យន្តការ​ខូ​វ៉ា​ក់ (Covax)​។ ក្រៅពី​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ដែល​ទើប​មកដល់ ១.៥​លាន​ដូ​ស​នេះ តាម​ការគ្រោងទុក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៧០​ម៉ឺន​ដូ​ស​ទៀត (៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងការពារជាតិ និង​៤០​ម៉ឺន​ដូ​ស សម្រាប់​ក្រសួងសុខាភិបាល​) នឹង​មកដល់​កម្ពុជានាពេល​ខាងមុខនេះ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤៨ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម