ធនាគារ វឌ្ឍនៈ ​ឧបត្ថម្ភ​អាល់កុល និង​ម៉ាស់​ជូន​ខេត្ត​ត្បូងឃ្មុំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ ​ឧបត្ថម្ភ​អាល់កុល និង​ម៉ាស់​ជូន​ខេត្ត​ត្បូងឃ្មុំ

បានផុស

នៅ

​ធនាគារ វឌ្ឍនៈ​បាន​ឧបត្ថម្ភ​អាល់កុល​ចំនួន​៦០០​លីត្រ និង​ម៉ាស់​ចំនួន​៧៥,០០០​ម៉ាស់​ជូន​សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​ក្នុង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ហាក់ សុខ​មករា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងអំណរគុណ ដល់​ធនាគារ​វឌ្ឍនៈ ដែល​បាន​គិតគូរ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។

​ឯកឧត្តម បាន​មានប្រសាសន៍ថា «​ការឧបត្ថម្ភ​អាល់កុល និង​ម៉ាស់​ទាំងនេះ គឺ​ចំ​ពេល​ដែល​ខេត្ត​កំពុង​ត្រូវការ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ក្នុង​សហគមន៍ ទាំង​នៅ​ក្នុង​ខេត្ត និង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​» ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុងពេល​ថ្មីៗ​នេះ មន្ត្រី​ប៉ូលិស​២​រូប​បាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ ហើយ​ការឆ្លង​ទាំងពីរ​ករណី​នេះ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​ការ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​។

​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ធនាគារ វឌ្ឍនៈ​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​។ កាលពី​ខែធ្នូ ឆ្នាំ​២០២០ ធនាគារ វឌ្ឍនៈ​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​ជូន​ដល់​រាជរដ្ឋាភិបាល ដើម្បី​ប្រមូល​ថវិកា ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ លើសពីនេះ ធនាគារ វឌ្ឍនៈ ក៏បាន​ប្រមូល​ថវិកា​បរិច្ចាគ​បន្ថែម ប្រហែល ១៦៧,០០០​ដុល្លារ ពី​សប្បុរសជន​នានា និង​បានប្រគល់​ថវិកា​នេះ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services