Connect with us

ព័ត៌មានជាតិ

អ្នកគ្រូវ័យ២៦ឆ្នាំម្នាក់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនសង្ស័យមាន​វិបត្តិ​ផ្លូវ​ចិត្ត

បានផុស

នៅ

សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្តក្នុងគ្រួសារ​ ធ្វើឲ្យអ្នកគ្រូបង្រៀនវ័យ​២៦​ឆ្នាំ​ម្នាក់សម្រេចចិត្តផឹកទឹកថ្នាំបាញ់​ស្មៅសម្លាប់ខ្លួន ពេលប្រកាច់បែកពពុះមាត់ពេញផ្ទះទើបមានអ្នកដឹង និងដឹកយកទៅជួយសង្គ្រោះ​នៅមន្ទីរេពេទ្យ​តែហួសពេលទៅហើយ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ​២០២១ នៅភូមិ កណ្ដាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​រងគ្រោះមានឈ្មោះ ​យាន សុខអាន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅ ភូមិ -​ឃុំ កើតហេតុខាងលើ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានផឹកថ្នាំបាញ់ស្មៅម៉ាក « កាំ ម៉ូ សូន​» ដោយគ្មាន​សាច់ញាត្តិ​ណាបាន​ដឹងនោះទេ ខណៈនាង​ប្រកាច់បែបពពុះមាត់ទៅហើយ ទើបក្រុមគ្រួ​សារភ្ញាក់ផ្អើលឆោឡោ នាំគ្នាដឹកយកទៅមន្ទីរពេទ្យ​បង្អែកខេត្តទាំងយប់ តែមិនទាន់ទៅដល់មន្ទីរពេទ្យផង​នាងបានស្លាប់បាត់​ទៅ​ហើយ។​

តាមការ​រៀបរាប់របស់ក្រុមគ្រួសារ​បានឲ្យដឹងថា គ្មានអ្នកណាម្នាក់បាន​ដឹងអំពីមូលហេតុដែលនាំឱ្យ អ្នកគ្រូ សុខអាន សម្រេចបញ្ចប់ជីវិតខ្លួនទាំងវ័យក្មេងបែបនេះទេ។

​សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា តាមការសាកសួរពីអ្នកជិតខាងបានឲ្យដឹងថា ការសម្រេចបញ្ចប់ជីវិតខ្លួនឯង របស់អ្នកគ្រូ​ យាន សុខ អាន ទំនងអាចបណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ តែគេមិនបាន​លម្អិត​អំពីវិបត្តិធ្ងន់ធ្ងរបែបណានោះ ទេ ទើបនាងសម្រេចចិត្តធ្វើអត្តឃាតបែបនេះ៕​

អត្ថបទ ៖ សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម