Connect with us

ព័ត៌មានជាតិ

បុគ្គលិក​ស្ថានទូត​បរទេស​ចំនួន​៧៤១​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​បុគ្គលិក​អង្គការ​អន្តរជាតិ​ចំនួន​១.៦៧១​នាក់​ទៀត កំពុងដំណើរការ​

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែមីនា នេះ​ថា បុគ្គលិក​ស្ថានទូត​បរទេស​ចំនួន​១៨ នៅ​រាជធានី​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​អង្គការ​អន្តរជាតិ​ចំនួន​៤៤ កំពុងដំណើរការ​ចាក់​វ៉ាក់សាំង ក្នុងនោះ​ក៏មាន​អង្គការ​មួយចំនួនទៀត នឹង​ចាប់ផ្តើម​ដំណើការ ចាប់ពី​ចុងខែ​មីនា ឆ្នាំ​២០២១ តទៅ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា ស្ថានទូត​ចំនួន​១៨ នៅ​រាជធានី​ភ្នំពេញ ដែលមាន​បុគ្គលិក​សរុប​ចំនួន​៧៤១​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​ថ្ងៃទី​២៦ ខែមីនា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​អង្គការ​អន្តរជាតិ​ចំនួន​៤៤​អង្គការ ដែល​ស្ថិតនៅក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ មាន​បុគ្គលិក​សរុប​ចំនួន​១.៦៧១ នាក់ បាន​នឹង​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ចំណែក​អង្គការ​អន្តរជាតិ​ពហុភាគី និង​ទ្វេភាគី​មួយចំនួនទៀត មាន​បុគ្គលិក​ចំនួន​៤៤៣ នាក់​នឹងត្រូវ​រៀបចំ​ចាក់​ជូន​ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ តទៅ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​។​

បើតាម​ក្រសួងសុខាភិបាល នេះ​ជាការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​សុខភាព​របស់​មនុ​ស្សទូ​ទៅ​។ ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ត្រូវ​បន្ត​អនុវត្ត​វិធានការ *៣​ការពារ និង​៣​កុំ​” ហើយ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​តាម​វេន ដែល​បានកំណត់ ដោយ​អាជ្ញាធរ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម