Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុត្រៀមទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ មួយកន្លែងទៀត

បានផុស

នៅ

ខេត្តព្រះសីហនុបានត្រៀមទីតាំងមួយកន្លែងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងថ្មីបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងគ្រាន់តែថ្ងៃទី២៧ ខែមីនានេះ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ-១៩ ថ្មីមានរហូតដល់ទៅ១៤៣នាក់ ដែលជាចំនួនមួយដ៏ច្រើនបំផុតចាប់តាំងពីមាន “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលនេះថា បច្ចុប្បន្ននេះខេត្តព្រះហនុមានទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២ទីតាំង ដែលទី១មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទី២នៅសណ្ឋាគារ សាកាណា ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។  លោកបានបន្តថា៖ “យើងកំពុងសិក្សាមួយទីតាំងទៀតដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលយើងកំពុងចរចាសិក្សារៀបចំ។ អ៊ីចឹងបើយើចរចាបាន វានឹងឡើងដល់បីទីតាំង”។

យោងតាមលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ៦នាក់។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២០៧នាក់ ស្រី១៣៦នាក់។ បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុចំនួន ១៤៣នាក់នោះមានរហូតដល់ទៅ៥ជនជាតិ។ ក្នុងនោះជនជាតិខែ្មរមានច្រើនជាងគេរហូតដល់១០៥នាក់ ជនជាតិចិនចំនួន២៦នាក់ ជនជាតិមីយ៉ានម៉ាចំនួន១០នាក់ ជនជាតិហ្វីលីពីន១នាក់ និងជនជាតិន័រវេស១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម