Connect with us

ព័ត៌មានជាតិ

បុគ្គល ឬ នីតិបុគ្គល ដែល​មិន​អនុវត្ត កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​ផាកពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ​បទល្មើស និង​កម្រិត​ទឹកប្រាក់​ពិន័យ

បានផុស

នៅ

​ភ្នំពេញ ​៖ រាល់​បុគ្គល ឬ នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​តម្លា​ត​សុវត្ថិភាព ត្រូវ​ផាកពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ​បទល្មើស និង​កម្រិត​ទឹកប្រាក់​ពិន័យ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

នេះ​បើ​យោងតាម​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេវ​ក្តី​ណែនាំ​នេះ មានន័យថា ៖ រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រសួងសុខាភិបាល​ចេញ​សេចក្តី​ជូនដំណឹង​លេខ ០៨៨ សខល ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ កំណត់​យក​ថា ជាទី​តាំង​ភូមិ​សា​ស្ត្រ​ក្នុងចំណោម ៥ រាជធានី -​ខេត្ត មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​” ដែល​ចាំបាច់​តម្រូវ​ឲ្យ​មានការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា តម្លា​ត​សុវត្ថិភាព ដូច​មាន​ចែង​នៅក្នុង​ប្រកាស​លេខ ៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង សុខាភិបាល ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ -១៩ ក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​អនុលោម​តាម​លិខិត​លេខ ៨៣៣ សជណ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០២១ របស់​ក្រសួងមហាផ្ទៃ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖

១. ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​មាន​នីតិសម្បទា ត្រូវ​ផ្តល់​ការគាំទ្រ និង​ចូលរួម សហការ​ឲ្យបាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល ដើម្បី អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​តម្លា​ត​សុវត្ថិភាព ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

២.​បុគ្គល​ទាំងឡាយ​ណា​ដែល​កំពុង​ស្នាក់នៅ ប្រកប​អាជីវកម្ម និង​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដូច​មាន​សេចក្តី សព្វគ្រប់ ចែង​ក្នុង​មាត្រា​៣ មាត្រា​៤ មាត្រា​៥ និង​មាត្រា​៦ ក្នុង​ជំពូក​ទី​២ នៃ​ប្រកា​សលេខ ៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ស្តី​ពី​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុ​វត្តិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។

៣. ចំពោះ​ទីកន្លែង​ដែល​តម្រូវ​ឲ្យ​មាន​ការពា​ក់​ម៉ាស និង​ទីកន្លែង​ដែល​តម្រូវ​ឲ្យ​មាន​ការរក្សា​តម្លា​ត​សុវត្ថិភាព ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ប្រការ​៧ ប្រការ​៨ និង​ប្រការ ៩ ក្នុង​ជំពូក​ទី​៣ នៃ​ប្រកា​សលេខ ៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដែល​ទីកន្លែង​ទាំង​នោះ​៖ មាន​ដូច​ជា សហគ្រាស គ្រឹះស្ថាន​ឯកជន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ – សណ្ឋាគារ គ្លីនិក មន្ទីរ​សម្រាក​ព្យាបាល ឱសថស្ថាន ផ្សារ ហាង​លក់ទំនិញ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រោងចក្រ -​សិប្បកម្ម ទីកន្លែង​ធ្វើការ និង​ទីកន្លែង​អាជីវកម្ម ជាដើម​។

៤. រាល់​បុគ្គល ឬ នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​ផាកពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ​បទល្មើស និង​កម្រិត​ទឹកប្រាក់​ពិន័យ ដូច​មាន​ចែង​នៅក្នុង ប្រការ​២ នៃ​ប្រកាស​អន្តរក្រសួង​លេខ ១៧៨ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ស្តីពី​ការពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ នីតិបុគ្គល ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

៥. ក្នុងពេល​ចុះ​សហការ​បំពេញការងារ មន្ត្រី​មាន​សមត្ថកិច្ច នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិធានការ​សុខាភិបាល​ជាប់​ជាប្រចាំ ដើម្បី​ចូលរួម​បង្ការ និងទប់ស្កាត់​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។

ទទួល​បាន​សេចក្តីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រុមការងារ​គ្រប់គ្រង​ទីតាំង​ច​ត្តា​ឡី​ស័ក និង​ម្ចាស់​ទីតាំង ច​ត្តា​ឡី​ស័ក​ឯកជន ព្រមទាំង​ក្រុម​បុគ្គល ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី ណែនាំ​នេះ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​ការទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម