Connect with us

ព័ត៌មានជាតិ

លោកស្រី យក់ សម្បត្តិ ​៖ ​អ្នកធ្វើ​តេស្ត​នៅ​ថ្ងៃស្អែក​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ត្រូវ​ភ្ជាប់​មកជា​មួយ​អត្ថ​សញ្ញាណប័ណ្ណ

បានផុស

នៅ

ភ្នំពេញ​ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា​អ្នកធ្វើ​តេស្ត​លើក​ទី​២​នៅ​ថ្ងៃស្អែក​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ទាំងអស់​ត្រូវ​ភ្ជាប់​មកជា​មួយ​អត្ថ​សញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ងាយស្រួល​ដល់​ការចុះឈ្មោះ​ឲ្យ​ត្រូវ​នឹង​លេខ​កូដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​បានធ្វើ​តេស្ត​លើក​ទី​១​កន្លងទៅ​។

​ក្រសួងសុខាភិបាល បានធ្វើការ​ក្រើនរំលឹក​រួចហើយ​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធផល ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​) ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ ចំនួន​៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ ចាប់ពី​ម៉ោង​៧​ព្រឹក​។

ការ​យក​សំណាក​ដើម្បី​ធ្វើតេស្ត​ទាំង ៣​លើក​ដោយ​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​និង​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោកស្រី​បាន​បន្ត​ថា​«​សូម​គោរព​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​មាន​ស្ថាប័ន​ពាក់ព័ន្ធ​នាង​ខ្ញុំ​សូម​គោរព​អនុញ្ញាត​ស្នើសុំ​មន្ត្រីក្រោមឱវាទ​ឯកឧត្តម​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់​ឬ​មានការ​ពាក់ព័ន្ធ​មិនផ្ទាល់​ដែល​បានធ្វើ​តេស្ត​លើក​ទី​១​និង​ត្រូវ​ធ្វើតេស្ត​លើក​ទី​២​នៅ​ថ្ងៃស្អែក​សូមមេត្តា​ឲ្យ​គាត់​នាំមក​នូវ​អត្ថ​សញ្ញាណ​ប័ណ្ណ​ផ្ទាល់ខ្លួន​ដើម្បី​យើង​ប្រាកដប្រជា​ថា ​ឈ្មោះ​ដែល​ធ្វើតេស្ត​លើក​ទី​១​ត្រឹមត្រូវ​ហើយ​កត់​ឈ្មោះ​លើក​ទី​២​ត្រូវ​នឹង​លើក​ទី​១​ដោយសារ​ខាង​ខ្ញុំ​ត្រូវ​យកឈ្មោះ​ពិតប្រាកដ​ដើម្បី​យក​ប្រើប្រាស់​លេខ​កូដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​»​។

លោកស្រី​បាន​បន្ថែម​ថា ​«​អីចឹង​នាង​ខ្ញុំ​សូម​សំណូមពរ​លោក​រដ្ឋ​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់​សូមមេត្តា​ជួយ​សហការ​ផ្សព្វផ្សាយ​ឲ្យ​មន្ត្រីក្រោមឱវាទ​យក​អត្ថ​សញ្ញាណ​ប័ណ្ណ​មកជា​មួយ​បើកាលណា​អត់​មាន​អត្ថ​សញ្ញាណ​ប័ណ្ណ​ទេ​ខាង​ខ្ញុំ​ធ្វើការ​អត់​ចេញ​ទេ​»​។

លោកស្រី​បាន​បញ្ជាក់​ថា ក្នុងករណី​អត់​មាន​អត្ថ​សញ្ញាណ​ប័ណ្ណ​នោះ​ក្រសួង​នឹង​ទាមទារ​ឲ្យ​ពួកគាត់​ទៅយក​វិញ​ដើម្បី​ឲ្យ​ប្រាកដប្រជា​ថា​ចុះឈ្មោះ​ទៅ​មិន​មានការ​អ៊ែរ​រើ​ឬ​ច្រឡំ​ឈ្មោះ​។

គួរ​បញ្ជាក់​ថា ​ការ​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០៣​នាក់​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​១ និង​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០១​នាក់​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​២ ជា​អង្គរក្ស​ការពារ​ផ្ទាល់​។

​បើ​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៨៩២​នាក់ សម្រាប់​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្នុងនោះ​មាន​បុគ្គល​ម្នាក់ មាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​លើក​ទី​២​ដែល​នាំ​ឲ្យ​មាន​អ្នកមាន​វីរុស​កូ​វីដ​-១៩ សរុប ២៩៥​នាក់ (​ស្ត្រី ៦០​នាក់ និង​បុរស ២៣៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៧​នាក់​៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៥ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៧ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម